ទីក្រុងហូជីមិញបំផុសរង្វាន់អាជីវករវ័យក្មេងឆ្នើម

(VOVworld) - នារសៀលថ្ងៃទី៤ កក្កដា សម្ព័ន្ធសមាគមយុវជនវៀតណាមទីក្រុង
ហូជីមិញនិងសមាគមអាជីវករវ័យក្មេងទីក្រុងបានបំផុសរង្វាន់អាជីវករវ័យក្មេងឆ្នើម
ឆ្នាំ២០១៦។តាមនោះ នឹងមានកិត្តិនាម “អាជីវករវ័យក្មេងឆ្នើម” ចំនួន១០និងកិត្តិនាម
 “អាជីវករវ័យក្មេងលេចធ្លោ” ចំនួន១០ទៀតត្រូវបានប្រគល់ជូនអាជីវករនានាដែល
មានស្នាដៃធ្វើអាជីវកម្មល្អបំផុតក្នុងឆ្នាំ២០១៤ ឆ្នាំ២០១៥និងឆមាសទី១ឆ្នាំ២០១៦។
ជាពិសេស នេះជាលើកដំបូងដែលគណៈចាត់តាំងនឹងប្រគល់រង្វាន់សំរាប់អាជីវករ
វ័យក្មេងចាប់ផ្ដើមអាជីពដែលមានការរួមវិភាគទានសំរាប់សហគមន៍និងជំរុញការ
អភិវឌ្ឍន៍សេដ្ឋកិច្ចនៃទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ