ទីក្រុងហូជីមិញប្រារព្ធផ្លូវផ្កាបុណ្យចូលឆ្នាំច សំរឹទ្ធស័ក ២០១៨

(VOVWORLD) - ផ្លូវផ្កា Nguyen Hue បុណ្យចូលឆ្នាំ ច សំរឹទ្ធស័ក ២០១៨ ក្រោមប្រធានបទ “មហិច្ឆតាឈានឡើង” បានបើកនាយប់ថ្ងៃទី១៣ កុម្ភៈ ដោយមានការចូលរួម របស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
ទីក្រុងហូជីមិញប្រារព្ធផ្លូវផ្កាបុណ្យចូលឆ្នាំច សំរឹទ្ធស័ក ២០១៨ - ảnh 1 គំរូសត្វឆ្កែនៅផ្លូវផ្កា Nguyen Hue ឆ្នាំនេះ


ផ្លូវផ្កា Nguyen Hue ឆ្នាំនេះមានប្រវែងសរុប៧២០ម៉ែត្រ ដែលត្រូវបាន តុបតែងយ៉ាងល្អប្រណិត ដោយផ្កាចម្រុះពណ៌។ ផ្លូវផ្កាត្រូវបានបែងចែកជា៣ ផ្នែក ដោយប្រធានបទខុសគ្នារួមមាន៖ និទាឃរដូវនៅទីក្រុង ធ្វើសមាហរណ កម្មនិងអភិវឌ្ឍន៍ និងឈានទៅអនាគត។ លោកស្រី Huynh Minh Ngoc Thao ភ្ញៀវទេសចរមួយរូបមកពីខេត្ត Binh Duong បានចែករំលែកថា៖  

       “ផ្លូវផ្កាតាំងពីមុនមក គឺជាលក្ខណៈវប្បធម៌មួយរបស់ទីក្រុងហូជីមិញ មិន ត្រឹមតែចំពោះប្រជាពលរដ្ឋនៅទីនេះប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជននៅ តំបន់ជុំវិញទៀតផង។ ឆ្នាំណាក៏មានចំណុចដោយឡែករបស់ឆ្នាំនោះដែរ ដូចឆ្នាំ នេះ មានគំរូសត្វឆ្កែស្អាតៗណាស់ ដែលនាំមកនូវសំណាងល្អក្នុងឆ្នាំថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ