ទីក្រុងហូជីមិញផ្តោតលើការលុបបំបាត់ "កាតលឿង" របស់ EC

(VOVWORLD) - ទីក្រុងហូជីមិញកំពុងអនុវត្តរាល់វិធានការបន្ទាន់ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។
ទីក្រុងហូជីមិញផ្តោតលើការលុបបំបាត់ ទីក្រុងហូជីមិញកំពុងបង្កើនវគ្គអាហារពេលព្រឹកជាមួយអ្នកនេសាទ ដើម្បីផ្សព្វផ្សាយច្បាប់ទាក់ទងនឹងវិស័យនេសាទ។ រូបថត៖ លូសើន/VOV-ទីក្រុងហូជីមិញ

យោងតាមតួរលេខស្ថិតិ បច្ចប្បន្នទីក្រុងមាននាវានេសាទជាង ៤.៧០០ គ្រឿង ដែលក្នុងនោះក្រុមនាវាដែលមានប្រវែង ១៥ ម៉ែត្រ ឬច្រើនជាងនេះ ដែលមានជំនាញខាងនេសាទនៅឯនាយសមុទ្រ មានចំនួនជាង ៦០%។ ដោយសារការចូលរួមយ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រហូតមកដល់បច្ចុប្បន្ន នាវានេសាទ ១០០% ដែលចូល និងចេញពីកំពង់ផែនៅក្នុងតំបន់ បានអនុវត្តការតាមដានអាហារសមុទ្រតាមរយៈប្រព័ន្ធអេឡិចត្រូនិច; នាវានេសាទជាង ៩៨% បានដំឡើងប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។ លោកស្រី Pham Thi Na អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថាននៃទីក្រុង បានឲ្យដឹងថា៖ “យើងខ្ញុំកំពុងផ្តោតលើការដឹកនាំការពិនិត្យឡើងវិញយ៉ាងទូលំទូលាយនៃនាវាទាំងអស់ដែលមិនបំពេញតាមលក្ខខ័ណ្ឌ ជាពិសេសនាវាដែលគ្មានអាជ្ញាប័ណ្ណនេសាទ ដើម្បីនាំយកក្នុងបញ្ជីគ្រប់គ្រង។ កងកម្លាំងការពារព្រំដែនមានភារកិច្ចធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយរារាំងនាវាដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មិនឱ្យធ្វើដំណើរ ឬចាកចេញពីកំពង់ផែទាល់តែសោះ”

ទីក្រុងហូជីមិញផ្តោតលើការលុបបំបាត់ កងកម្លាំងការពារព្រំដែនផ្លាស់ប្តូរព័ត៌មានជាមួយអ្នកនេសាទ មុនពេលចេញដំណើរទៅសមុទ្រម្តងៗ ។ រូបថត៖ លូសើន/VOV-ទីក្រុងហូជីមិញ

នៅតាមតំបន់ឆ្នេរសមុទ្រ ការងារត្រួតពិនិត្យក៏កំពុងត្រូវបានរឹតបន្តឹងផងដែរ។ លោក ង្វៀន មិញ តឹម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឡុងហាយ បានឲ្យដឹងថា៖ "យើងផ្តោតលើភារកិច្ចសំខាន់ពីរគឺ បង្កើនការងារឃោសនា; និងទីពីរ ផ្តោតលើការត្រួតពិនិត្យនិងការគ្រប់គ្រង ជាពិសេសសម្រាប់នាវាដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់”។ យើងសម្របសម្រួលជាមួយកំពង់ផែដើម្បីគ្រប់គ្រងប្រភពដើមនៃអាហារសមុទ្រនាំចូល ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ IUU”។

ទីក្រុងហូជីមិញផ្តោតលើការលុបបំបាត់ មន្ត្រីកំពង់ផែ ណែនាំដល់ម្ចាស់នាវាអំពីរបៀបរាយការណ៍លើកំណត់ហេតុនេសាទអេឡិចត្រូនិក បន្ទាប់ពីការនេសាទ។ រូបថត៖ លូសើន/VOV-ទីក្រុងហូជីមិញ

បច្ចុប្បន្ន ទីក្រុងហូជីមិញរក្សាគំរូផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានសកម្មភាព "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីយល់ពីគំនិត និងសេចក្តីប្រាថ្នារបស់អ្នកនេសាទ; និងក្នុងពេលជាមួយគ្នានេះ ជំរុញបងប្អូនេសាទឱ្យចូលរួមជាមួយប្រទេសទាំងមូល ដើម្បីលុបកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) ចេញក្នុងពេលឆាប់ៗនេះ ដោយមានគោលបំណងអភិវឌ្ឍន៍វិស័យនេសាទប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ