ទីក្រុងហូជីមិញរៀបចំកម្មវិធីសិល្បៈ​អបអរសាទរខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩៣ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២៣) នាយប់ថ្ងៃទី ៣ ខែកុម្ភៈ នៅរោងមហោស្រពទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈក្រោមប្រធានបទ “មោទនភាពចំពោះបក្សដ៏រុងរឿង”។
ទីក្រុងហូជីមិញរៀបចំកម្មវិធីសិល្បៈ​អបអរសាទរខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1ការសម្តែងបទចម្រៀង “មោទនភាពចំពោះបក្សដ៏រុងរឿង” នៅក្នុងកម្មវិធី។ (រូបថត៖ Dung Phuong/sggp.org.vn)

កម្មវិធីនេះមានការប្រគុំតន្ត្រី ជាមួយខ្លឹមសារកោតសរសើរបក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ និងការតស៊ូដណ្តើមឯករាជ្យ សេរីភាព ឯកភាពប្រទេសជាតិ ដោយបានអះអាងពីតួនាទីរបស់បក្សក្នុងការតស៊ូរំដោះជាតិ ជួយប្រជាជាតិវៀតណាមរួចផុតពីនឹមត្រួតត្រារបស់អាណានិគមនិយម; ដឹកនាំប្រជាជនធ្វើបដិវត្តន៍ដ៏អស្ចារ្យ អង់អាចក្លាហាន បើកចេញទំព័រប្រវត្តិសាស្ត្រមាសដ៏ភ្លឺស្វាងរបស់ប្រជាជាតិវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ