ទីក្រុងហូជីមិញរំលឹកខួបលើកទី ៤៤ ទិវាជ័យជម្នះសង្គ្រាមការពារ​ព្រំដែនភាគនិរតី

(VOVWORLD) - អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក Sok Dareth មានបំណងថា ចំណងសាមគ្គីភាពមិត្តភាពវៀតណាម - កម្ពុជានឹងបន្តត្រូវបានពូនជ្រុំតាមពេលវេលា ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
ទីក្រុងហូជីមិញរំលឹកខួបលើកទី ៤៤ ទិវាជ័យជម្នះសង្គ្រាមការពារ​ព្រំដែនភាគនិរតី - ảnh 1ការសម្តែងសិល្ប ក្នុងជំនួបអបអរសាទរខួបលើកទី ៤៤ ទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតី។ (រូបថត៖ VOV)

កាលពីថ្ងៃទី៩ ខែមករា ថ្លែងមតិនៅក្នុងជំនួបអបអរសាទរខួបលើកទី ៤៤ ទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតី រួមជាមួយកងទ័ពនិងប្រជាជនកម្ពុជា ដណ្ដើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៣) ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុងហូជីមិញ លោក Phung Cong Dung បានឲ្យដឹងថា ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ បានឈានចូលប្រវត្តិសាស្ត្រ ដូចជាសញ្ញាសំគាល់របស់ស្មារតីសាមគ្គីភាពអន្តរជាតិដ៏ភ្លឺស្វាងនិងស្មោះត្រង់; របស់ចំណងមិត្តភាពដ៏ពិសេសរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា នាំប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ និងឈានចូលសករាជថ្មីមួយ៖ សករាជឯករាជ សេរីភាព និងបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងភាពជាអ្នកជិតខាងរវាងប្រទេសទាំងពីរ។

ទីក្រុងហូជីមិញរំលឹកខួបលើកទី ៤៤ ទិវាជ័យជម្នះសង្គ្រាមការពារ​ព្រំដែនភាគនិរតី - ảnh 2លោក Sok Dareth  អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ។ (រូបថត៖ VOV)

រីឯខ្លួនវិញ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក Sok Dareth មានបំណងថា ចំណងសាមគ្គីភាពមិត្តភាពវៀតណាម - កម្ពុជានឹងបន្តត្រូវបានពូនជ្រុំតាមពេលវេលា ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ៖ “ខ្ញុំចាត់ទុកថា ភារកិច្ចរបស់យើងគឺសំខាន់ណាស់ ធ្វើយ៉ាងម៉េចដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក៏ដូចជាមនោសញ្ចេតនា សាមគ្គីភាពពិសេសរបស់ប្រជាជាតិទាំងពីរ។ ខ្ញុំមានបមនងថា ប្រទេសទាំងពីរនឹងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជន ជំនាន់វ័យក្មេង សិស្ស និស្សិតមានឱកាសជួបប្រាស្រ័យ សិក្សារៀនសូត្រ ចែករំលែក និងកសាងមនោសញ្ចេតនា ផ្សារភ្ជាប់ជាមួយគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ