ទីក្រុងហូជីមិញរំលឹកខួបលើកទី១៥នៃចលនាយុវជនស្ម័គ្រចិត្ត

ទីក្រុងហូជីមិញរំលឹកខួបលើកទី១៥នៃចលនាយុវជនស្ម័គ្រចិត្ត - ảnh 1
ការតាំងពិព័រណ៍យុវជនស្ម័គ្រចិត្តរយៈពេល១៥ឆ្នាំ
(របថតៈ Ngo Binh)


(VOVworld)-នាយប់ថ្ងៃទី១៨មករា មជ្ឃឹមសម្ព័ន្ធយុវជនកុម្មុយនិស្តទីក្រុងហូជីមិញ
បានរៀបចំពិធីរំលឹកខួបលើកទី១៥នៃចលនាយុវជនស្ម័គ្រចិត្ត។ ថ្លែងមតិនៅទីនេះ
លោក Le Thanh Hai សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិ
ការបក្សទីក្រុងហូជីមិញ បានលើកដំកើងរាល់លទ្ធផលដែលចលនាយុវជនស្ម័គ្រ
ចិត្តសម្រេច បានក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅ ដោយមានការចូលរួមរបស់
យុវជនរាប់រយនាក់នៅទូទាំងប្រទេស។ លោក Le Thanh Hai សង្កត់ធ្ងន់ថា ក្នុង
ដំណាក់កាលបច្ចុប្បន្ន ភារកិច្ច ចំបាច់១របស់សម្ព័ន្ធយុវជនគឺបង្កើនការអប់រំឧត្តម
គតិ សីលធម៌បដិវត្តន៍ របៀប រស់នៅវប្បធម៌សម្រាប់យុវជន យុវជនជំទង់។ ដោយ
ហេតុនេះ ហើយសម្ព័ន្ធយុវជន ត្រូវ ពង្រីកចលនាយុវជនស្ម័គ្រចិត្តទៅកាន់យុវជន
គ្រប់ស្រទាប់ លើគ្រប់វិស័យ និង នៅគ្រប់ទិសទី។

        នៅក្នុងពិធីនេះ​ដែរ មជ្ឃឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានបំផុស វគ្គប្រឡងប្រណាំងពិសេសស្តីពី “យុវជនវៀតណាមមានមោទនភាពបោះជំហាន ក្រោមទង់បក្ស”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ