ទីក្រុងហូជីមិញលើកតម្កើងសមូហភាពបុគ្គលចំនួន២៩៥ដែលមានការរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍មណ្ឌលកែច្នៃ

ទីក្រុងហូជីមិញលើកតម្កើងសមូហភាពបុគ្គលចំនួន២៩៥ដែលមានការរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍មណ្ឌលកែច្នៃ - ảnh 1
ទីក្រុងហូជីមិញលើកតម្កើងសមូហភាពបុគ្គលចំនួន២៩៥ដែលមានការរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍មណ្ឌលកែច្នៃនិងមណ្ឌលឧស្សាហកម្ម (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី២៦មិនា គណៈកម្មការគ្រប់គ្រងមណ្ឌលកែច្នៃនិង​
ឧស្សាហកម្មទីក្រុងហូជីមិញ (Hepza) បានរៀបចំលើកតម្កើងសមូហភាពបុគ្គល
​គំរូ​ជឿនលឿនក្នុងរយៈពេល៥ឆ្នាំ២០១០-២០១៤។ សមូហភាពបុគ្គលចំនួន​២៩៥
ត្រូវបានលើកតម្កើងអំពីការរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍មណ្ឌលកែច្នៃ
មណ្ឌលឧស្សាហកម្មរបស់ទីក្រុង អង្គភាពអាជីវកម្មមានស្នាដៃឆ្នើមក្នុង​សកម្មភាព
ផលិតកម្មអាជីវកម្មនៅមណ្ឌលនេះ។

        ត្រឹមតែក្នុងឆ្នាំ២០១៤​ Hepza បានទាក់ទាញវិនិយោគជាង៧៥០លាន​ដុល្លារ​
អាមេរិក ហួសពីផែនការឆ្នាំ៣៧%។ ក្នុងអំឡុង៣ខែដើមឆ្នាំនេះ Hepza ទាក់ទាញ
វិនិយោគបានជាង៣០០លានដុល្លារអាមេរិកទទួលបាន៤០%នៃ​ផែនការឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ