ទីក្រុងហាណូយ និង ទីក្រុង Edessa (ប្រទេសក្រិច) ពង្រឹងកិច្ចសហប្រតិបត្តិការ និង ពន្លឿនការវិនិយោគ

(VOVWORLD) -នៅរសៀលថ្ងៃ ទី១២ ខែ មេសា អនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ លោក Nguyen The Hung បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុង Edessa (ប្រទេសក្រិក) អំពីការពន្លឿនវិនិយោគ និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ  ជាពិសេសលើវិស័យទេសចរណ៍។
ទីក្រុងហាណូយ និង ទីក្រុង Edessa (ប្រទេសក្រិច) ពង្រឹងកិច្ចសហប្រតិបត្តិការ និង ពន្លឿនការវិនិយោគ - ảnh 1ទីក្រុងហាណូយ និង ទីក្រុង Edessa (ប្រទេសក្រិច) ពង្រឹងកិច្ចសហប្រតិបត្តិការ និង ពន្លឿនការវិនិយោគ 

ក្នុងជំនួបនេះ លោក Nguyen The Hung  បានសង្កត់ធ្ងន់ថា រដ្ឋធានីហាណូយ មានគោលបំណងចង់ពង្រីកការជួបប្រាស្រ័យនិងសហប្រតិបត្តិការជាមួយបណ្តាខេត្តនិងទីក្រុងដទៃលើពិភពលោក ក្នុងនោះមានទីក្រុង Edessa ប្រទេសក្រិក។ លោក Nguyen The Hung   បានឲ្យដឹងថា ដោយមានចំនួនប្រជាជនប្រមាណ ១០ លាននាក់ និងមានផ្ទៃដីជាង ៣០០០ គីឡូម៉ែត្រការ៉េ រដ្ឋធានីហាណូយគឺជាទីផ្សារមានសក្តានុភាពមួយសម្រាប់ សហគ្រាសក្នុងស្រុកនិងបរទេសមកធ្វើអាជីវកម្មផងដែរ ។

រីឯខ្លួនវិញ លោក Anastasios diou អភិបាលរងទីក្រុង Edessa សម្តែងនូវទំនុកចិត្ត ចំពោះទំនាក់ទំនងរវាងទីក្រុងទាំងពីរនេះដែលនឹងមានការបោះជំហានថ្មី។ ថ្នាក់ដឹកនាំទីក្រុង Edessa នឹងជម្រុញយ៉ាងសកម្ម និង រៀបចំគណៈប្រតិភូសហគ្រាសក្រិចមកកាន់រដ្ឋធានី ហាណូយ ក៏ដូចជា បណ្តាខេត្ត និងទីក្រុងផ្សេងៗរបស់វៀតណាមដើម្បីពន្លឿនការវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ