ទីក្រុងហាណូយ និងរដ្ឋ New South Wales ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) - ទីក្រុងហាណូយ និងរដ្ឋ New South Wales នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម អប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីជំរុញទេសចរណ៍ទ្វេភាគី។
ទីក្រុងហាណូយ និងរដ្ឋ New South Wales នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម អប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីជំរុញទេសចរណ៍ទ្វេភាគី |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅនូវែលសេឡង់ និងអូស្ត្រាលី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែតុលា គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen Van Phong អនុលេខាគណៈកម្មាធិការបក្សទីក្រុង បានជួបពិភាក្សាការងារជាមួយលោកស្រី Katie Knight អគ្គនាយកទីភ្នាក់ងារវិនិយោគរដ្ឋ New South Wales នៃក្រសួងវិនិយោគ ពាណិជ្ជកម្ម និងសហគ្រាសអូស្ត្រាលី។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋ New South Wales នៅទីក្រុង Sydney លោក Nguyen Van Phong មានគោលបំណងថា ទីក្រុងហាណូយ និងរដ្ឋ New South Wales នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម អប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីជំរុញទេសចរណ៍ទ្វេភាគី។ សហការជាមួយទីក្រុងអូស្ត្រាលីផ្សេងទៀត ក្នុងក្របខ័ណ្ឌបណ្ដាញទីក្រុងនវានុវត្តន៍នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បង្កើនទម្រង់នៃការផ្លាស់ប្តូររវាងទីភ្នាក់ងារវប្បធម៌ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងភាពយន្ត លើកកម្ពស់ភាពច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍ទីក្រុង។
រីឯខ្លួនវិញ លោកស្រី Katie Knight បានឲ្យដឹងថា រដ្ឋ New South Wales បានបើកការិយាល័យតំណាងនៅវៀតណាម ហើយត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍អង្គភាពអាជីវកម្មរបស់វៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែក ជាពិសេសដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋ ជាពិសេសការវិនិយោគ លើវិស័យផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតផងដែរ៕