ទីក្រុងហាណូយ៖ លើកតំកើងដល់ធុរជននិងអង្គភាពអាជីវកម្ម Thang Long ឆ្នាំ ២០២០

(VOVWORLD) - ពិធីលើកតំកើងដល់ធុរជននិងអង្គភាពអាជីវកម្ម Thang Long ឆ្នាំ ២០២០ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៤ ខែតុលានៅទីក្រុងហាណូយ។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh រួមទាំងថ្នាក់ដឹកនាំអង្គភាពអាជីវកម្មឆ្នើមចំនួន ២០០ នាក់ បានអញ្ជើញចូលរួមក្នុងពិធីនេះដែរ។
ទីក្រុងហាណូយ៖ លើកតំកើងដល់ធុរជននិងអង្គភាពអាជីវកម្ម Thang Long ឆ្នាំ ២០២០ - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ប្រគល់មេដាយការងារដល់សមូហភាពនិងបុគ្គល។ (រូបថត៖ congthuong.vn) 

ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានទទួលស្គាល់និងថ្លែងអំណរគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់សហគមន៍ធុរជននិងអង្គភាពអាជីវកម្មនៃទីក្រុង ជាពិសេសគឺ សហគ្រាសធុនតូចនិងមធ្យមចំពោះការអភិវឌ្ឍទូទៅនៃរដ្ឋធានី។

ជាមួយនឹងបាវចនានៃការយកប្រជាជននិងសហគ្រាសធ្វើជាមជ្ឈភាព ដើម្បីបម្រើនិងចាត់ទុកថាភាពជោគជ័យរបស់វិនិយោគិននិងសហគ្រាសជាជោគជ័យរបស់ទីក្រុង លោក Chu Ngoc Anh បានអះអាងថា ទីក្រុងបានដាក់ចេញគោលនយោបាយគាំទ្រជាច្រើនសម្រាប់ការចាប់ផ្តើមប្រកបដោយគំនិតច្នៃប្រឌិត  ក្នុងគោលបំណងឆ្ពោះទៅកសាងទីក្រុងហាណូយក្លាយទៅជាមជ្ឈនៃការច្នៃប្រឌិតនិងនវានុវត្តន៍នៅទូទាំងប្រទេស ព្រមទាំងក្លាយទៅជាកន្លែងភ្ជាប់ជាមួយប្រភពកម្លាំងនៃប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតនិងនវានុវត្តន៍ផងដែរ។

គួរបញ្ជាក់ថា នាបច្ចុប្បន្នទីក្រុងហាណូយមានសហគ្រាសជាង ២៩៧.០០០ ដែលស្ថិតក្នុងលំដាប់ទី ២ ទូទាំងប្រទេសអំពីបរិមាណអង្គភាពអាជីវកម្មដែលកំពុងប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ