ទីក្រុងហាណូយតែងតែកែលម្អបរិយាកាសវិនិយោគយ៉ាងសកម្មនិងស្វាគមន៍អាជីវកម្មរបស់សហភាពអឺរ៉ុប

(VOVWORLD) - រដ្ឋធានីហាណូយជានិច្ចកាលកែលម្អយ៉ាងសកម្មនូវបរិយាកាសវិនិយោគអាជីវកម្មនិងទទួលស្វាគមន៍សហគ្រាសមកវិនិយោគ ក្នុងនោះមានទាំងវិនិយោគិនមកពីសហភាពអឺរ៉ុបផង។ 
ទីក្រុងហាណូយតែងតែកែលម្អបរិយាកាសវិនិយោគយ៉ាងសកម្មនិងស្វាគមន៍អាជីវកម្មរបស់សហភាពអឺរ៉ុប - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នាថ្ងៃទី ២៣ ខែកញ្ញា ក្នុងជំនួបធ្វើការជាមួយលោក Pier Giorgio Aliberti ឯកអគ្គ រដ្ឋទូតនិងជាប្រធានស្ថានបេសកកម្ម សហភាពអឺរ៉ុបប្រចាំនៅវៀតណាមនោះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា រដ្ឋធានីហាណូយជានិច្ចកាលកែលម្អយ៉ាងសកម្មនូវបរិយាកាសវិនិយោគអាជីវកម្មនិងទទួលស្វាគមន៍សហគ្រាសមកវិនិយោគ ក្នុងនោះមានទាំងវិនិយោគិនមកពីសហភាពអឺរ៉ុបផង។ លោកបានអះ អាងថា៖ ទីក្រុងហាណូយត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយសហភាពអឺរ៉ុបផ្លាស់ប្តូរនិងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល។ ក្រៅពីនេះ ទីក្រុងហាណូយកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងមូលរបស់រដ្ឋធានី ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខនិងមានចក្ខុវិស័យយូរអង្វែងថែមទៀត។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Pier Giorgio Aliberti មានបំណង ចង់មានការពិភាក្សាបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការជាក់លាក់ក្នុងវិស័យផ្សេងៗ ជាពិសេសខ្លឹមសាររដែលសហភាពអឺរ៉ុបមានសក្កានុពលដូចជាការការពារបរិស្ថាន ធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់អាកាស និងគុណភាពទឹកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ