ទីក្រុងហាណូយធ្វើល្អនិងមានមេរៀនបទពិសោធន៍ជាច្រើនក្នុងការរៀបចំជួរកម្មាភិបាលឡើងវិញ

(VOVWORLD) -នារសៀលថ្ងៃទី២៧ឧសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានដឹកនាំក្រុមការងាររបស់គណៈកម្មាធិការបញ្ជាណែនាំរដ្ឋ ស្តីពី ការផ្លាស់ប្តូរយន្តការធ្វើសកម្មភាពរបស់ស្ថាប័នរដ្ឋបានមានជំនួបធ្វើការជាមួយគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ។
ទីក្រុងហាណូយធ្វើល្អនិងមានមេរៀនបទពិសោធន៍ជាច្រើនក្នុងការរៀបចំជួរកម្មាភិបាលឡើងវិញ - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ VOV)

នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានចាត់ទុកថា ទីក្រុងហាណូយ គប្បីរាយការគ្រប់គ្រាន់អំពីការអនុវត្តន៍ការផ្លាស់ប្តូរ យន្តការគ្រប់គ្រង យន្តការហិរញ្ញវត្ថុ។ យោងតាមស្ថានភាពជាក់ស្តែងសរឲ្យឃើញថា ទីក្រុងហាណូយបានបំពេញល្អនិងទទួលបានមេរៀនបទពិសោធន៍ជាច្រើន ពោលគឺទីក្រុងបានរៀបចំឡើងវិញក្បាលម៉ាស៊ីនរដ្ឋបាលនិងជួរកម្មាភិបាលដោយមានផែន ការជាក់លាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ