ទីក្រុងហាណូយនឹងមានកម្មវិធីពលរដ្ឋទីក្រុងឌីជីថល (iHaNoi)

(VOVWORLD) - ទីក្រុងហាណូយនឹងប្រកាសអំពីកម្មវិធីពលរដ្ឋឌីជីថល (iHaNoi); ឯកសារសុខភាពអេឡិចត្រូនិចទីក្រុងនៅលើកម្មវិធី VnelD; ប្រព័ន្ធព័ត៌មានបម្រើកិច្ចប្រជុំ និងដំណើរការការងារ (E-Cabinet) រួមបញ្ចូលជាមួយបន្ទប់ប្រជុំឆ្លាតវៃ។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយទើបតែបានចេញផ្សាយផែនការដំណើរការកម្មវិធីមូលដ្ឋានមួយចំនួន យោងតាមគម្រោងលេខ 0៦ របស់រដ្ឋាភិបាល (គម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិចសម្រាប់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិ) នៅទីក្រុងហាណូយ។ តាមនោះ ទីក្រុងហាណូយនឹងប្រកាសអំពីកម្មវិធីពលរដ្ឋឌីជីថល (iHaNoi); ឯកសារសុខភាពអេឡិចត្រូនិចទីក្រុងនៅលើកម្មវិធី VnelD; ប្រព័ន្ធព័ត៌មានបម្រើកិច្ចប្រជុំ និងដំណើរការការងារ (E-Cabinet) រួមបញ្ចូលជាមួយបន្ទប់ប្រជុំឆ្លាតវៃ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការកសាងមូលដ្ឋានគ្រឹះសង្គម បើកបណ្តាញទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាប្រជាជន និងអាជីវកម្មនៅក្នុងបរិយាកាសឌីជីថល។ ក្នុងនោះ ផ្ដល់អាទិភាពកិច្ចការពារ ថែទាំ និងលើកកម្ពស់សុខភាព ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពប្រមូលពន្ធ និងការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកសម្រាប់គ្រួសារអាជីវកម្ម រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលរបស់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ