ទីក្រុងហាណូយនឹងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ ក្នុងរយៈពេល១០ ថ្ងៃ ដោយមានចំនួន ៦០០ គ្រែ

(VOVWORLD) - មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ នៅហាណូយ គ្រោងនឹងបានសាងសង់ នៅ មជ្ឈមណ្ឌលពិនិត្យការបើកបរ ដែលមានទីតាំងស្ថិតនៅឃុំ Thach Hoa ស្រុក Thach That។ 
ទីក្រុងហាណូយនឹងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ ក្នុងរយៈពេល១០ ថ្ងៃ ដោយមានចំនួន ៦០០ គ្រែ - ảnh 1 ទីក្រុងហាណូយនឹងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ ក្នុងរយៈពេល១០ ថ្ងៃ ដោយមានចំនួន ៦០០ គ្រែ

ទីតាំងនេះ គ្រោងនឹងក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ នៃ ទីក្រុង ដើម្បីបំពេញតាមតម្រូវការពិនិត្យនិងព្យាបាលជំងឺ ខណៈដែលជំងឺឆ្លង Covid-19 បានរីករាលដាលក្នុងសហគមន៍ លើទ្រង់ទ្រាយធំ។

មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ ត្រូវបានសាងសង់ឡើងសម្រាប់ពេលដែល ស្ថានភាពជំងឺរាត ត្បាត Covid-19 ដែលផ្ទុះឡើងក្នុងកម្រិតទី ៤ (ដែលជាកម្រិតនៅ ពេលមានករណីឆ្លងជាង ១០០០ ករណី)។ មន្ទីរពេទ្យ នេះមានគ្រែចំនួន ៦០០ ដែលមានបន្ទុបមុខងារចំនួន ២០ ដែលនឹងប្រមូល សង្គ្រោះបន្ទាន់ ព្យាបាលនិង ដាក់អោយនៅដាច់ដោយឡែកសម្រាប់អ្នកជំងឺទាំងអស់ដែលឆ្លង Covid-19។

មន្ទីរពេទ្យនេះនឹងត្រូវសាងសង់ក្នុងរយៈពេល ១០ ថ្ងៃ ដោយផ្អែកលើរបស់របរ ដែលមានស្រាប់ ប៉ុន្តែត្រូវធានាអោយបាននូវគោលការណ៍នៃការគ្រប់គ្រងការឆ្លង ដោយបំពាក់នូវឧបករណ៍សំខាន់ៗ ដូចជា៖ ឧបករណ៍ដកដង្ហើម ម៉ាស៊ីនថតកាំរស្មី ចល័ត ម៉ាស៊ីនធ្វើតេស្តគីមីជីវសាស្ត្រ ថយន្តអគ្គិសនីដឹកអ្នកជំងឺ និងរថយន្ត សង្គ្រោះបន្ទាន់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ