ទីក្រុងហាណូយបង្កើតបរិយាកាសវិនិយោគដ៏ទួលំទូលាយ

ទីក្រុងហាណូយបង្កើតបរិយាកាសវិនិយោគដ៏ទួលំទូលាយ - ảnh 1
ទិដ្ឋភាពនៃសន្និសិទលើកសរសើរ អង្គភាពអាជីវកម្មមានការផ្ដើមគំនិត ឆ្នៃប្រឌិតរដ្ឋធានី ឆ្នាំ២០១៤

(VOVworld) - ក្នុងឆ្នាំ២០១៤ ទីក្រុងហាណូយ មានការផ្ដើមគំនិត ឆ្នៃប្រឌិតចំនួន
រាប់ពាន់ក្នុងវិស័យផលិតកម្មនិងអាជីវកម្ម។គណៈកម្មាធិការប្រជាជនទីក្រុងបានប្រ
គល់ សញ្ញាបត្រអំពីការផ្ដើមគំនិតឆ្នៃប្រឌិតរដ្ឋធានី ឆ្នាំ២០១៤សំរាប់ពលករចំនួន
១២១នាក់។ក្នុងនោះមានការផ្ដើមគំនិតចំនួន៩៧ក្នុងវិស័យផលិកម្មនិងអាជីវកម្ម
ដែលបង្កើតផលចំណេញជូនរដ្ឋចំនួន១២០ពាន់លានដុងក្រៅពីនោះមានប្រធានបទ
វិទ្យាសាស្ត្រឆ្នើមចំនួន២០ ត្រូវបានប្រើប្រាស់ក្នុងវិស័យផលិតកម្មជាក់ស្ដែង ទទួល
បានប្រសិទ្ធិភាពសេដ្ឋកិច្ចសង្គមខ្ពស់។ថ្លែងមតិនៅសន្និសិទលើកសរសើរអង្គភាព
អាជីវកម្ម មាន​ការផ្ដើមគំនិត ឆ្នៃប្រឌិតរដ្ឋធានី ​ឆ្នាំ២០១៤ លោក Nguyen The Thao
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា រដ្ឋអំណាចនៃ
ទីក្រុងនឹងបន្តបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មដ៏ទូលំទូលាយមានតម្លាភាព អនុវត្តយ៉ាងម៉ឹងមាត់បណ្ដាដំណោះស្រាយដើម្បីជួយឧបត្ថម្ភ ដោះស្រាយការលំបាក
សំរាប់អង្គភាពអាជីវកម្មនានាដែលកំពុងធ្វើអាជីវកម្មនៅហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ