ទីក្រុងហាណូយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់បម្រែបម្រួលអាកាសធាតុ

(VOVWORLD) -នាថ្ងៃទី២៨ខែមិថុនា អនុប្រធានគណះកម្មាធិការប្រជាជនទីក្រុងហាណូយ លោក  Nguyen The Hung បានជួបពិភាក្សាជាមួយលោក Mark Watts នាយកប្រតិបត្តិ ក្រុមបណ្តាទីក្រុងដឹកនាំអំពីអាកាសធាតុ C40 (រួមមានទីក្រុងចំនួន៤០នៅលើ ពិភពលោក)។
ទីក្រុងហាណូយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់បម្រែបម្រួលអាកាសធាតុ - ảnh 1លោក  Nguyen The Hung បានជួបពិភាក្សាជាមួយលោក Mark Watts នាយកប្រតិបត្តិ ក្រុមបណ្តាទីក្រុងដឹកនាំអំពីអាកាសធាតុ C40

ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នានិងចែករំលែកអំពីខ្លឹមសារនៃផែនការ សកម្មភាពអាកាសធាតុក៏ដូចជាការជួយឧបត្ថមភគាំទ្ររបស់ក្រុមបណ្តាទីដឹកនាំ អំពីអាកាសធាតុ C40 ចំពោះទីក្រុងហាណូយក្នុងវិស័យទប់ទល់បំរែបំរួល អាកាសធាតុ។លោក Mark Watts បានចែករំលែកថា នាពេលបច្ចុប្បន្ន ប្រភពកម្លាំងហិរញ្ញវត្ថុរបស់ C40 មានមានសម្បូរធូរធារ ហើយអាចជួយឧបត្ថម្ភ ជូនដល់ទីក្រុងហាណូយដើម្បីអនុវត្តការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ។ លោក Mark Watts មានគោលបំណងចង់ឲ្យ ថ្នាក់ដឹកនាំទីក្រុងហាណូយនឹង ពិភាក្សាយ៉ាងសកម្មនិងចែករំលែកអំពីខ្លឹមសារនៃផែនការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុរបស់ទីក្រុងហាណូយដើម្បីទុកឱ្យ C40 អាចជួយឲ្យរដ្ឋធានី ហានូយសំរេចបាននូវគោលដៅនេះដោយជោគជ័យ។

រីឯខ្លួនវិញលោក Nguyen The Hung បានឲ្យដឹងថា ទីក្រុងហាណូយកំពុងតែ អភិវឌ្ឍន៍ការវិនិយោគនៅទីក្រុងព្រមទាំងធានាអំពីបញ្ហាបំពុលបរិស្ថានទឹក អាកាស សំរាមកាកសំណល់ប្លាសស្ទិកជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ