ទួគីវាយប្រហារតាមជើងអាកាសនៅព្រំដែនស៊ីរីបណ្ដាលឲ្យមនុស្សចំនួន ១៥ នាក់ត្រូវស្លាប់

(VOVWORLD) - សេចក្ដីប្រកាសរបស់ SOHR មិនបានបញ្ជាក់ថា តើអ្នកស្លាប់ជាកងកម្លាំងស្និតនឹងរដ្ឋាភិបាលស៊ីរី ឬកងកម្លាំងជនជាតិឃឺដនោះឡើយ។
ទួគីវាយប្រហារតាមជើងអាកាសនៅព្រំដែនស៊ីរីបណ្ដាលឲ្យមនុស្សចំនួន ១៥ នាក់ត្រូវស្លាប់ - ảnh 1ការវាយប្រហារតាមអាកាសរបស់ទួគីនៅស៊ីរីបានសម្លាប់មនុស្ស ១៥នាក់ (រូបថត៖ RT)

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) កាលពីថ្ងៃទី ១៦ ខែសីហាបានឲ្យដឹងថា ការវាយប្រហារតាមជើងអាកាសរបស់ទួរគីទៅលើទីតាំងមួយនៅតាមព្រំដែនដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរីបានបណ្ដាលឲ្យមនុស្សចំនួន ១៥ នាក់ស្លាប់។ សេចក្ដីប្រកាសរបស់ SOHR មិនបានបញ្ជាក់ថា តើអ្នកស្លាប់ជាកងកម្លាំងស្និតនឹងរដ្ឋាភិបាលស៊ីរី ឬកងកម្លាំងជនជាតិឃឺដនោះឡើយ។

ការវាយប្រហារបានប្រព្រឹត្តិទៅក្នុងបរិបទដែលការប៉ះទង្គិចគ្នាយ៉ាងហិង្សាដែលបានផ្ទុះឡើងតាំងពីយប់ថ្ងៃទី ១៥ ខែកក្កដា រវាងកងកម្លាំងទួគី និងក្រុមយុទ្ធជនជនជាតិឃឺដ នៅព្រំដែនភាគខាងជើងប្រទេសស៊ីរី។ កងទ័ពទួរគីបានបង្កើនការបាញ់ផ្លោងទៅលើទីតាំងរបស់ជនជាតិឃឺដ ក្រោយពីរងការវាយប្រហារដែលបណ្តាលឲ្យទាហានទួរគីម្នាក់ស្លាប់ និងមនុស្ស ៤ នាក់ផ្សេងទៀតរងរបួស។ កងទ័ពទួរគីបានបាញ់កាំភ្លើងធំ និងវាយប្រហារដោយយន្តហោះចម្បាំង។ ភាពតានតឹងនេះអាចបង្កឱ្យមានជម្លោះទ្រង់ទ្រាយថ្មីរវាងទួគី និងស៊ីរី ព្រមទាំងបំបែកបទឈប់បាញ់រវាងភាគីពាក់ព័ន្ធនានាដែលអូសបន្លាយជិតមួយឆ្នាំកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ