ទទួលបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវនៅទីក្រុងហាណូយ

ទទួលបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវនៅទីក្រុងហាណូយ - ảnh 1
ទទួលបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវនៅទីក្រុងហាណូយ

(VOV)_នាយប់ថ្ងៃទី៨មេសា នៅទីក្រុងហាណូយ ស្ថានទូតឡាវបានរៀបចំពិធី
ទទួលបុណ្យចូលឆ្នាំថ្មី Bunpimay ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា​វៀត
ណាម​ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖ វៀតណាមនឹងរួមជា​មួយ​ឡាវ
 ពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាពពិសេស និងជំរុញទំនាក់​ទំនងសហ
ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរឡើងកំរិតថ្មី នាំមកនូវផលប្រយោ
ជន៍ជាក់ស្ដែង សំរាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសកម្ម​ក្នុងការកសាង
សហគមន៍អាស៊ាន។ 

“ យើងខ្ញុំមានមោទនភាពណាស់ ចំពោះទំនាក់ទំនងគំរូ វៀតណាមនិងឡាវ។​ នេះ
គឺជាទ្រព្យសម្បាត្តិមិនអាចកាត់ថ្លៃបានដែល ត្រូវពង្រឹងនិងពង្រីកជានិច្ច។ យើងខ្ញុំ
យល់ដឹងយ៉ាងច្បាស់ថា៖​ជោគជ័យនិមួយៗរបស់ប្រជាជនវៀតណាម សុទ្ធតែត
ភ្ជាប់ជាមួយចំណងសាមគ្គីភាព ជួយឧបត្ថម្ភពីបក្ស រដ្ឋ និងប្រជាជនឡាវ៕”​​

ប្រតិកម្មទៅវិញ

ផ្សេងៗ