ទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ​របរតម្បាញចរបាប់របស់ជនជាតិ Tay នៅខេត្ត Cao Bang

(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា នៅចំណុចដើមប្រភពទឹកជ្រោះ Le Nin ជាប្រវត្តិសាស្ត្រ ប្រជាជននៅភូមិ Pac Bo ឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang បានរៀបចំពិធីយកទឹកនៅជ្រោះ Le Nin ចាប់ផ្តើមពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំ ២០២៤ ។ 

ក្នុងឱកាសនេះ ខេត្ត Cao Bang ក៏បានទទួលសេចក្តីសម្រេច ប្រកាសបេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ“របរតម្បាញចរបាប់របស់ជនជាតិ Tay” និងប័ណ្ណរៀបចំណាត់ថ្នាក់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តសម្រាប់រូងភ្នំ Nguom Gang និងប្រាសាទ Nung Tri Cao ។

ទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ​របរតម្បាញចរបាប់របស់ជនជាតិ Tay នៅខេត្ត Cao Bang - ảnh 1ពិធីទទួលសេចក្តីសម្រេច ប្រកាសបេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ“របរតម្បាញចរបាប់របស់ជនជាតិ Tay” និងប័ណ្ណរៀបចំណាត់ថ្នាក់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តសម្រាប់រូងភ្នំ Nguom Gang និងប្រាសាទ Nung Tri Cao ។ រូបថត៖ VOV

ពិធីយកទឹកនៅដើមប្រភព Pac Bo និងពិធីដង្ហែរទឹកមិនត្រឹមតែបង្ហាញពីប្រពៃណីផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណក្នុងស្រុកទៀតផង។ ពិធីនេះក៏បានជាប់ផ្តើម ពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំ  ២០២៤ ដោយស្រុក Ha Quang សហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Cao Bang រៀបចំឡើងនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ។

នៅក្នុងពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំនេះ គណៈកម្មាធិការប្រជាជនស្រុក Ha Quang ក៏បានរៀបចំការប្រឡងគោនិទាឃរដូវ ; ការរត់ប្រណាំង “វិលត្រឡប់មកប្រភពដើម Pac Bo ” ឆ្នាំ ២០២៤; តាំងបង្ហាញរូបថតវប្បធម៌ជនជាតិ Nung Ven។ លោក Pham Xuan Tung ប្រធានគណៈកម្មាធិការប្រជាជនស្រុក Ha Quang ប្រធានគណៈកម្មការរៀបចំពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំ ២០២៤ បានឲ្យដឹងថា៖

“ពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំ ២០២៤ មានការចូលរួមយ៉ាងច្រើនកុះករពីប្រជាជននៃបណ្ដាជនជាតិភាគតិចនៅស្រុក Ha Quang និងភ្ញៀវកិត្តិយសមកពីទីក្រុង Xing Xi នៃខេត្ត Guang Xi ប្រទេសចិន។ ពិធីបុណ្យឆ្នាំនេះក៏ទទួលបានការគាំទ្រពីប្រជាជនជាច្រើននាក់ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិក រួមចំណែករីកសាយភាយនៅទូទាំងស្រុក Ha Quang ក៏ដូចជាខេត្ត Cao Bang ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ