ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមប្រកបដោយចំណងមិត្តភាពនៅ Ufa សហព័ន្ធរុស្ស៊ី

(VOVWORLD) - សហគមន៍ជនវៀតណាមនៅ Ufa បានទស្សនាកំសាន្តកម្មវិធីសិស្បៈដ៏ វិសេសវិសាលមួយដោយមានរបាំប្រជាប្រិយរបស់ជនជាតិ Bashkiria ដែល បានសម្ដែងដោយបណ្ដាសិល្បៈករសិល្បៈការិនីនៃប្រទេសសាមី រួមជាមួយ បណ្ដាបទចម្រៀងស្ដីពីនិទាឃរដូវ ស្រុកកំណើតនិងសេចក្ដីស្រឡាញ់ដែល ត្រូវបានសម្ដែងដោយអាណិកជននិងអ្នកចម្រៀង វៀតណាម។
ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមប្រកបដោយចំណងមិត្តភាពនៅ Ufa សហព័ន្ធរុស្ស៊ី - ảnh 1របាំប្រជាប្រិយរបស់ជនជាតិ Bashkiria ដែលបានសម្ដែងដោយបណ្ដាសិល្បៈករសិល្បៈការិនីនៃប្រទេសសាមី (រូបថត៖ VOV)

  នាយប់ថ្ងៃទី១៨ខែមករា នៅទីក្រុង Ufa រដ្ឋធានីនៃសាធារណៈរដ្ឋ Bashkortostan ចំណុះសហព័ន្ធរុស្ស៊ី សមាគមន៍ជនវៀតណាមនៅទីនេះ បានរៀបចំពិធីជប់លៀងអបអរសាទរឆ្នាំជូតទោស័ក២០២០។

        សហគមន៍ជនវៀតណាមនៅ Ufa បានទស្សនាកំសាន្តកម្មវិធីសិស្បៈដ៏ វិសេសវិសាលមួយដោយមានរបាំប្រជាប្រិយរបស់ជនជាតិ Bashkiria ដែលបានសម្ដែងដោយបណ្ដាសិល្បៈករសិល្បៈការិនីនៃប្រទេសសាមី រួមជាមួយ បណ្ដាបទចម្រៀងស្ដីពីនិទាឃរដូវ ស្រុកកំណើតនិងសេចក្ដីស្រឡាញ់ដែល ត្រូវបានសម្ដែងដោយអាណិកជននិងអ្នកចម្រៀងវៀតណាម។

        ថ្លែងនៅពិធីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Ekaterinburg លោក Ngo Phuong Nghi បានរំលឹកឡើងវិញនូវសមិទ្ធផលលេចធ្លោនានា របស់វៀតណាមក្នុងឆ្នាំ២០១០ដូចជា កំណើន GDP សម្រេចបាន៧,០២% ទំហំនាំចេញនាំចូលសម្រេចបាន៥២០ពាន់លានដុល្លាអាមេរិក បរិមាណ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាវៀតណាមសម្រេចបាន១៦,៥លាននាក់ វៀតណាមក្លាយទៅ ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប្រធានប្ដូរវេនរបស់អាស៊ានក្នុងឆ្នាំ២០២០ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ