ទំនាក់ទំនង EU - គុយបាពោរពេញទៅដោយជោគជ័យក្នុងដំណាក់កាលថ្មី

ទំនាក់ទំនង EU - គុយបាពោរពេញទៅដោយជោគជ័យក្នុងដំណាក់កាលថ្មី - ảnh 1
ស្នងការជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៦ ធ្នូ ស្នងការជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ
សន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini
ប្រកាសថា EU ត្រៀមខ្លួនជាស្រេចគាំទ្រគុយបាក្នុងដំណើការធ្វើ ទំនើបភាវូបនីយកម្ម
ខឿនសេដ្ឋកិច្ចនិងសង្គម ព្រមទាំងក៏ពេញចិត្តយ៉ាងខ្លាំងអំពី យថាទស្សន៍ជំរុញទំនាក់
ទំនងទ្វេភាគី EU-គុយបាផងដែរ។ក្រោយពីក្រុមប្រឹក្សា អឺរ៉ុបលុបចោល “ទស្សនៈរួម”
របស់ EU អំពីគុយបា ហើយអនុម័តលើសំណើ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សន្ទនានយោបាយនិងសហប្រតិបតិ្តការ (PDCA) រវាង EU និងគុយបានោះ
លោកស្រី Mogherini សង្កត់ធ្ងន់ថា នេះពិតជា របត់មួយក្នុងទំនាក់ទំនងរវាងភាគី
ទាំងពីរ។តាមនោះ EU និង​គុយបារួមគ្នាឆ្ពោះ ទៅទំនាក់ទំនងដៃគូដ៏ជិតស្និទ្ធិនិងមាន
លក្ខណៈស្ថាបនាជាងមុន ដែលឆ្លុះបញ្ចាំង នូវទំនាក់ទំនងប្រវត្តិសាស្ត្រ សេដ្ឋកិច្ច
និងវប្បធម៌រវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ