ទំនាក់ទំនងការទូតចិន - EU មានភាពតានតឹងដោយសារបញ្ហាហុងកុង

(VOVWORLD) - នៅចំពោះមុខក្ដីព្រួយបារម្ភអំពីការដែលហុងកុងបានពន្យារពេលសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញតិ្តអឺរ៉ុបរបស់ EU នោះ អ្នកនាំពាក្យស្ថាប័នបេសកកម្មចិនប្រចាំនៅ EU បានអះអាងថា នេះគឺជាកិច្ចការផ្ទៃក្នុងរបស់តំបន់រដ្ឋបាលពិសេសហុងកុង។
ទំនាក់ទំនងការទូតចិន - EU មានភាពតានតឹងដោយសារបញ្ហាហុងកុង - ảnh 1 ប្រទេសអឺរ៉ុបមួយចំនួនបានប្រកាសបញ្ឈប់សន្ធិសញ្ញាបត្យាប័នជាមួយហុងកុង (រូបថត៖ CNN) 

បន្ទាប់ពីអាល្លឺម៉ង់ បារាំង - សមាជិកមួយទៀតនៃសហភាពអឺរ៉ុប (EU) ក៏បានប្រកាសអំពីការបញ្ចប់សន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយហុងកុង ស្របពេលដែល EU បានសម្តែងក្ដីព្រួយបារម្ភអំពីការពន្យារពេលបោះ ឆ្នោតនៅក្នុងតំបន់រដ្ឋបាលពិសេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេស ចិន និងស្ថាប័នបេសកកម្មចិនប្រចាំនៅ EU នាថ្ងៃទី ៤ ខែសីហា បានឡើងសម្លេងជាបន្តបន្តាប់អំពីសកម្មភាពថ្មីរបស់ EU និងបារាំង ដែលពាក់ព័ន្ធនឹងបញ្ហាហុងកុង។

នៅចំពោះមុខក្ដីព្រួយបារម្ភអំពីការដែលហុងកុងបានពន្យារពេលសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញតិ្តអឺរ៉ុបរបស់ EU នោះ អ្នកនាំពាក្យស្ថាប័នបេសកកម្មចិនប្រចាំនៅ EU បានអះអាងថា នេះគឺជាកិច្ចការផ្ទៃក្នុងរបស់តំបន់រដ្ឋបាលពិសេសហុងកុង។

ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំងដើម្បីបញ្ឈប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៧ ជាមួយហុងកុងនោះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្តែង“ ការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា” ប៉ុន្តែដោយសារសន្ធិសញ្ញានេះមិនទាន់ទទួលបានសច្ចាប័ននោះ ទើបបានជាទីក្រុងប៉េកាំងគ្មានសកម្មភាពតបតវិញណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ