ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងកើតតានតឹង។

ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងកើតតានតឹង។ - ảnh 1
លោក Lee Myung Bak បានទៅទស្សនៈកិច្ចនៅកោះ Dokdo

       VOV-ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងបានក្លាយទៅជាតានតឹង​
ដោយ​បញ្ហាជំលោះដែនដី។ ជប៉ុននាថ្ងៃទី១០សីហាបានកោះហៅឯកអគ្គរដ្ឋ
ទូតនៃ​ប្រទេសនេះប្រចាំនៅកូរ៉េខាងត្បូងត្រឡប់ប្រទេសវិញដើម្បីប្រឆាំង
ជំទាស់ដំណើរ​ទស្សនៈកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak
ទៅកាន់ប្រជុំកោះ Takeshima ដែលកូរ៉េខាងត្បូងហៅថា Dokdo។ ថ្លែងមតិ
ចំពោះសារព័ត៌មាន រដ្ឋ​មន្ត្រី​ការបរទេសជប៉ុន Koichiro Gemba បានឲ្យដឹងថា៖
លោកនឹងជួបឯកអគ្គរដ្ឋ​ទូតរូបនេះដើម្បីពិគ្រោះអំពីរបៀបដោះស្រាយករណី
នេះ ក្នុងនោះមានបណ្ដា​វិធានការ​ដែលជប៉ុនអាចអនុវត្ត។ ខុទ្ទការល័យ
ប្រធានាធិបតីក៏បញ្ជាក់ថា លោក Lee Myung Bak បានទៅទស្សនៈកិច្ចនៅ
កោះ Dokdo។ នេះជាដំណើរទស្សនកិច្ចដើម​ដំបូង​របស់ប្រធានាធិបតីកូរ៉េ
ខាងត្បូងទៅកាន់កោះនេះ។ នាថ្ងៃទី១០សីហា បណ្ដាគណៈ​បក្ស​នយោបាយ នៅកូរ៉េខាងត្បូងបានស្វាគមដំណើរទស្សនៈកិច្ចរបស់​ប្រធានាធិបតី Lee Myung
Bak និងអះអាងឡើងវិញថា ប្រជុំកោះនេះជាផ្នែក​ដែនដី​មួយមិនអាចកាត់ផ្ដាច់ ចេញរបស់កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ