ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុនបន្តមានការអភិវឌ្ឍន៍

ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុនបន្តមានការអភិវឌ្ឍន៍ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក VuDuc Dam បានអញ្ជើញទទួលជួបជាមួយលោកស្រី  Satsuki Katayama ព្រឹទ្ធសមាជិក និងជាប្រធានស្តីទីនៃគណៈកម្មាធិការគោលនយោបាយរបស់គណៈបក្សសេរី ប្រជាធិបតេយ្យជប៉ុន(រូបថតៈ VGP/Đình Nam)

(VOVworld)-នារសៀលថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vu
 Duc Dam បានអញ្ជើញទទួលជួបជាមួយលោកស្រី Satsuki Katayama ព្រឹទ្ធសមាជិក
និងជាប្រធានស្តីទីនៃគណៈកម្មាធិការគោលនយោបាយរបស់គណៈបក្សសេរី ប្រជា
ធិបតេយ្យជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទី នេះ
លោក Vu Duc Dam បានសម្តែងក្តីសោមនស្សរីករាយដោយបានឃើញថា នាពេល
កន្លងទៅ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅរវាងវៀតណាមនិង ជប៉ុនបន្ត
មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងជាក់ស្តែងលើគ្រប់វិស័យជាមួយនឹងការ ជឿទុក
ចិត្តនយោបាយខ្ពស់។ លោក Vu Duc Dam មានបំណងថា លោកស្រី Satsuki Katayama
 នឹងសកម្មថែមទៀតក្នុងការចលនារដ្ឋសសភាជប៉ុនបន្ត គាំទ្រនិងជួយឧបត្ថម្ភវៀត
ណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ