ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់ជ្រុងជ្រោយនិងជាក់ស្តែង

(VOVWORLD) - សក្តានុភាពអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យនៅធំធេងណាស់ដោយសារប្រទេសទាំងពីរមានឧត្តមភាពដែលអាចបំពេញបន្ថែមជួយឧបត្ថម្ភគ្នាអភិវឌ្ឍន៍។ 
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់ជ្រុងជ្រោយនិងជាក់ស្តែង - ảnh 1ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់ជ្រុងជ្រោយនិងជាក់ស្តែង 

(VOVworld) – សក្តានុភាពអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ នៅធំធេងណាស់ដោយសារប្រទេសទាំងពីរមានឧត្តមភាពដែលអាចបំពេញបន្ថែមជួយឧបត្ថម្ភគ្នាអភិវឌ្ឍន៍។ ឆ្លើយសម្ភាសកាសែតជប៉ុន Yomiuri ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានឲ្យដឹងថា៖ វៀតណាមនិងជប៉ុនបង្កើតទំនាក់ទំនងការទូតនាខែកញ្ញាឆ្នាំ ១៩៧៣។ អស់រយៈពេល ៤៥ ឆ្នាំកន្លងទៅ វៀតណាមនិងជប៉ុនបានក្លាយទៅជាដៃគូកាន់តែ សំខាន់របស់គ្នាលើគ្រប់វិស័យ។ គិតតាំងពីពេលដែលប្រទេសទាំងពីរលើកទំនាក់ទំនងឡើង «ដៃគូ យុទ្ធសាស្ត្រស៊ីជម្រៅដើម្បីសន្តិភាពនិងសម្បូររុងរឿងនៅទ្វីបអាស៊ី» នាខែមិនាឆ្នាំ ២០១៤ មកទំនាក់ទំនងវៀតណាម-ជប៉ុនទទួលបានការបោះជំហានលោរផ្លោះលើគ្រប់ជ្រុងជ្រោយពិតៗ ។

        ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ អាស្រ័យដោយកិច្ច សហប្រតិបត្តិការល្អប្រសើរនាបច្ចុប្បន្ន ប្រទេសទាំងពីរនឹងខំប្រឹងប្រែងពង្រីកឧត្តមភាពនៃ ប្រទេសនីមួយៗ ជំរុញសេដ្ឋកិច្ចតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ ODA ពាណិជ្ជកម្មនិងវិនិយោគ។ វៀតណាមនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ ជប៉ុនដើម្បីប្រើប្រាស់ប្រភពទុន ODA ប្រកបដោយប្រសិទ្ធភាពថែមទៀត ព្រមទាំង អនុវត្ត យ៉ាងសកម្មបណ្ដាយន្តការសហប្រតបត្តិការខាងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

        វៀតណាមមានគោលបំណងថា៖ ជប៉ុនវិនិយោគនិងផ្ទេរប្រគល់បច្ចេកវិទ្យាសំរាប់ឧស្សា ហកម្មអាទិភាពចំនួន ៦ ក្នុងយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការវៀតណាម-ជប៉ុនដល់ឆ្នាំ ២០២០ ទស្សនៈវិស័យឆ្នាំ ២០៣០ គឺផ្នែក អេឡិចត្រូនិក ម៉ាស៊ីនកសិកម្ម ការកែច្នៃកសិជលផល ការដម្លើងនាវា បរិស្ថាននិងការសន្សំ សម្ចៃថាមពល ផលិតរថយន្តនិងគ្រឿងឧបកររថយន្ត។ គោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺបង្កលក្ខណៈងាយស្រួលសំរាប់មជ្ឈដ្ឋានវិនិយោគិនបរទេសក្នុងនោះមានបណ្ដាវិនិយោគិនជប៉ុន។

        តាមលោកប្រធានរដ្ឋ Tran Dai Quang ថា៖ ភាគីទាំងពីរគប្បីបន្តជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យពោរពេញទៅដោយសក្តានុភាពដូជចា៖ ពលកម្ម កសិកម្មស្អាត បច្ចេកវិទ្យា ខ្ពស់ កិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់ សហការយ៉ាងជិតស្និទ្ធដើម្បីជំរុញសកម្មភាពជួប ប្រាស្រ័យវប្បធម៌និងជួបប្រាស្រ័យប្រជាជន តាមរយៈនោះ បង្កើនទំនុកទុកចិត្តនិងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ហើយចាត់ទុកនេះគឺជាគ្រឹះស្ថានរឹង មាំនាអនាគត។

        វៀតណាមរួមជាមួយជប៉ុនបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធ ភាពលើបណ្ដាវេទិកាអន្តរជាតិនិងក្នុងតំបន់ដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិង អភិវឌ្ឍន៍នៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ