ទំនាក់ទំនងយោធាអាមេរិក-ហ្វីលីពីននៅតែបានរក្សា

ទំនាក់ទំនងយោធាអាមេរិក-ហ្វីលីពីននៅតែបានរក្សា - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry

(VOVworld) - នាថ្ងៃទី២២ វិច្ឆិកា ក្រុមមេបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធ
ហ្វីលីពីននិងទីទីបញ្ជាការប៉ាស៊ីហ្វិករបស់អាមេរិក បានអះអាងថា ទំនាក់ទំនងយោធា
រវាងប្រទេសទាំងពីរនៅតែបានរក្សា ដោយការដែលភាគីទាំងពីរសន្យាលើកិច្ចសហ
ប្រតិបត្តិការក្នុងវិស័យសន្តិសុខសមុទ្រក៏ដូចជាប្រឆាំងភេរវកម្មនិងផ្ដល់ ជំនួយ
ឧបត្ថម្ភមនុស្សធម៌។សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញក្រោយពីកិច្ច
ប្រជុំរបស់ក្រុមប្រឹក្សាការពាររួមនិងក្រុមប្រឹក្សាធ្វើអន្តរាគមន៍សន្តិសុខ អាមេរិក-
ហ្វីលីពីន ដែលត្រូវបានរៀបចំឡើងក្រោយពីពាក្យសម្ដីរបស់ប្រធានា ធិបតីហ្វីលីពីន
លោក Rodrigo Duterte ស្ដីអំពីការដាក់កំហិតទៅលើកិច្ចសហ ប្រតិបតិ្តការយោធាជា
មួយវ៉ាស៊ីនតោន ព្រមទាំងបើកទូលាយទំនាក់ទំនងសន្តិ សុខជាមួយចិននិងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ