ទំនាក់ទំនងរវាងវៀតណាមនិងកាណាដាមានការអភិវឌ្ឍជាវិជ្ជមាន គ្រប់ជ្រុង ជ្រោយនិងប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - ចាប់ពីថ្ងៃទិ២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា លោកស្រី Truong Thi Mai ប្រធាន គណៈកម្មាធិការចលនាមហាជនមជ្ឈឹមបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកាណាដា។

នាថ្ងៃទិ២៦ ខែវិច្ឆិកា នៅក្នុងជំនួបសវនាការជាមួយអនុប្រធានសភាជាន់ ទាបកាណាដាលោក Bruce Stanton លោកស្រី Truong Thi Mai បានសម្ដែងនូវ គោលបំណងបន្តជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងជាមួយប្រទេសកាណាដា ព្រម ទាំងលើកឡើងគំនិតផ្ដួចផ្ដើមថ្មីៗលើវិស័យវិនិយោគ សំដៅឆ្លៀតយកឱកាសនៃ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេសទាំងពីរបានអនុម័ត ផងដែរ។

        ចំណែកឯ អនុប្រធានសភាជាន់ទាបកាណាដាលោក Bruce Stanton វិញ បានសម្ដែងនូវការគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់វៀតណាម ព្រមទាំងអះអាងថា នឹងរួមចំណែកដោយផ្ទាល់ទៅក្នុងការជំរុញទំនាក់ទំនងភាព ជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអោយមានការរីកចម្រើនប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ