ទំនាក់ទំនងរវាងអាមេរិកនិង EU ឡើងកម្ដៅក្រហាយ

(VOVWORLD) -នាថ្ងៃទី ៨ ខែមករា សហភាពអឺរ៉ុប (EU) បានឲ្យដឹងថា ប្លុកនេះកំពុងចរចាជាមួយមជ្ឈដ្ឋានមន្ត្រីអាមេរិក ក្រោយពីមានព័ត៌មានដែលចាត់ទុកថា រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្ទាបថ្នាក់ស្ថានទូតរបស់ប្លុកនេះប្រចាំនៅវ៉ាស៊ីនតោន។ 

មុននេះ ស្ថានីយ៍ទូរទស្សន៍ Deutsche Welle (DW) របស់អាល្លឺម៉ង់បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិកបានទម្លាក់បទបញ្ញត្តិការទូតរបស់គណៈបេសកកម្ម EU ប្រចាំនៅ វ៉ាស៊ីនតោនពី
"រដ្ឋសមាជិក" មកជា "អង្គការអន្តរជាតិ" នាចុងឆ្នាំ ២០១៨។

ឆ្លើយតបនឹងបទសម្ភាសន៍របស់អ្នកសារព័ត៌មាន អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប (EC) ទទួលបន្ទុកបញ្ហាការទូត លោកស្រី Maja Kocijancic បានឲ្យដឹងថា មានការផ្លាស់ប្ដូរអំពីសិទ្ធិអាទិភាពការទូត ដែលបានចែងក្នុងពិធីសារការទូតរបស់អាមេរិកចំពោះប្លុកនេះ។ លោកស្រីបានបញ្ជាក់ថា ភាគី EU កំពុងពិចារណជាមួយស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋអំណាចអាមេរិកអំពីករណីនេះ ព្រមទាំងអះអាងថា EU មិនទទួលបានដំណឹងអំពីការផ្លាស់ប្ដូរនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ