ទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់រីកចម្រើនយ៉ាងខ្លាំងក្លា ស៊ីជម្រៅនិងទូលំទូលាយ

(VOVWORLD) - នា បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំទី១៤របស់នូវែលហ្សេឡង់។ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ចំនួន១,៩៣ពាន់លានដុល្លា នូវែលហ្សេឡង់ (ស្មើនឹង១,៣៥ ពាន់លានដុល្លាអាមេរិក) កើន៦,៩%បើធៀបនឹងឆ្នាំ ២០១៩។

ទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់រីកចម្រើនយ៉ាងខ្លាំងក្លា ស៊ីជម្រៅនិងទូលំទូលាយ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត Tredene Cherie Dobson បន្ទាប់ពីពិធីជូនសារតាំងកាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ។ (រូបថត៖ VNA)
ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ថ្មីប្រចាំវៀតណាម លោកស្រី Tredene Cherie Dobson បានបញ្ជាក់ថា ការដែលនូវែលហ្សេឡង់និងវៀតណាមលើកកម្រិតទំនាក់ ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែកក្កដាឆ្នាំ២០២០នោះ គឺសញ្ញាសម្គាល់ដ៏ សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ឆ្លើយបទសម្ភាសន៍ទីភ្នាក់ងារសារ ព័ត៌មានវៀតណាមក្នុងឱកាសគម្រប់ខួប៤៦ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (១៩ មិថុនា ១៩៧៥ - ១៩ មិថុនា២០២១) លោកស្រីឯកអគ្គរដ្ឋទូត Dobson បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង Wellington និងហាណូយកំពុងរីកចម្រើន យ៉ាងខ្លាំងក្លា ស៊ីជម្រៅ ទូលំទូលាយហើយនៅតែមានសក្ដានុពលជាច្រើនទៀត។ នា បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំទី១៤ របស់នូវែលហ្សេឡង់។ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ចំនួន ១,៩៣ពាន់លានដុល្លា នូវែលហ្សេឡង់ (ស្មើនឹង១,៣៥ពាន់លានដុល្លាអាមេរិក) កើន៦,៩%បើធៀបនឹងឆ្នាំ ២០១៩។
លោកស្រីឯកអគ្គរដ្ឋទូត Dobson បានសង្កត់ធ្ងន់ថា នូវែលហ្សេឡង់និងវៀត ណាមសុទ្ធតែឆ្ពោះទៅរកការជំរុញកំណើនយ៉ាងខ្លាំងក្លាក្រោយជម្ងឺរាតត្បាត ព្រមទាំង បញ្ជាក់ថា ប្រទេសទាំងពីរអាចឆ្លៀតយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយគុណ ភាពខ្ពស់ដែលភាគីទាំងពីរបានចុះហត្ថលេខាដើម្បីបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ