ទំនាក់ទំនងវៀតណាម-អូទ្រីស្តអភិវឌ្ឍន៍ដោយឥតឈូប់ឈរ

ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang និងលោកជំទាវ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer និងលោកជំទាវ នឹងមកបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ទី ៣១ ឧសភា។ នេះគឺជាព្រឹត្តិការយ៍
សំខាន់ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូត
វៀតណាម-អូទ្រីស្ត (ថ្ងៃទី ១ ធ្នូ)។ គោលដៅនៃដំណើរទស្សនកិច្ចនៅវៀតណាម
លើកនេះរបស់ប្រធានាធិបតី Heinz Fischer គឺសំដៅ ជំរុញទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងអូទ្រីស្តពិសេសគឺវិស័យ
អប់រំ-បណ្ដុះបណ្ដាលវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ពាណិជ្ជកម្ម-វិនិយោគ ឲ្យខ្លាំងក្លាថែម
ទៀត បង្កើនការយោគយល់គ្នា ទៅវិញទៅមកការទុកចិត្តខាងនយោបាយ។ ក្រៅពី
នោះ ក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអូទ្រីស្តលើកនេះ តាមគំរោង កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន នឹងត្រូវបានចុះហត្ថលេខា រវាងប្រទេសទាំង ២
ផងដែរ៕

ទំនាក់ទំនងវៀតណាម-អូទ្រីស្តអភិវឌ្ឍន៍ដោយឥតឈូប់ឈរ - ảnh 1
ប្រធានាធិបតីអូទ្រីស្ត Heinz Fischer (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ