ទំនាក់ទំនងវៀតណាម-អាមេរិកមានការបោះជំហានដ៏គួរឲ្យចាប់អារម្មណ៍

ទំនាក់ទំនងវៀតណាម-អាមេរិកមានការបោះជំហានដ៏គួរឲ្យចាប់អារម្មណ៍ - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh

(VOVworld) - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក
 Pham Binh Minh ទើបនឹងមានអត្ថបទសរសេរស្ដីពីទំនាក់ទំនងវៀត ណាម-អាមេរិក
ក្នុងឱកាសប្រទេសទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវា បង្កើតទំនាក់
ទំនងការទូត ដែលក្នុងនោះអះអាងថាទំនាក់ទំនងវៀតណាម-អាមេរិកទទួលបាន
ការបោះជំហានគួរឲ្យចាប់អារម្មណ៍។អត្ថបទសរសេរនេះបានឲ្យដឹងថា ក្នុងរយៈ
ពេល២០ឆ្នាំកន្លងទៅ ជាពិសេសក្រោយពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី
(BTA) ដេលត្រូវបានចុះហត្ថលេខានាឆ្នាំ២០០០ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម
ទ្វេភាគីបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ពីចំនួន៤០០លានដុល្លាអាមេ រិកនាឆ្នាំ១៩៩៤ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើន៩០ដងឡើងជាង៣៦ ពាន់លានដុល្លា
អាមេរិកនាឆ្នាំ២០១៤។ដោយមានតំលៃប្រាក់នាំចេញចំនួនជាង ៣ម៉ឺនលានដុល្លា
អាមេរិកនាឆ្នាំ២០១៤ វៀតណាមបានក្លាយទៅជាប្រទេសឈរលំដាប់ថ្នាក់ទី១ក្នុង
តំបន់អាស៊ានអំពីតំលៃនាំចេញទៅកាន់អាមេរិក។ជាមួយគ្នានោះ អាមេរិកជាវិនិ
យោគិនធំទី៧នៅវៀតណាមដោយមានចំនួនទុនសរុប១១ ពាន់លានដុល្លាអា
មេរិក។តាមការព្យាករណ៍ថា ក្រោយពីកិច្ចព្រមព្រៀងដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP)
ដែលនឹងត្រូវបានចុះហត្ថលេខានិងចូលជាធរមាន ទំនាក់ទំនងរវាងប្រទេសទាំង
២នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ