រាល់របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម-អាមេរិក

រាល់របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម-អាមេរិក - ảnh 1
រាល់របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម-អាមេរិក (vneconomy.vn)

-នាថ្ងៃទី៣ឆ្នាំកុម្ភៈ១៩៩៤ប្រធានាធិបតី Bill Clinton បានប្រកាសលុបចោល​បទ​ហ៊ុំព័ទពាណិជ្ជកម្មចំពោះវៀតណាម។

-ខែមករាឆ្នាំ១៩៩៥អាមេរិកនិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​បង្កើតការិយាល័យទាក់ទងនៅរដ្ឋធានីនៃប្រទេសនីមួយៗ។

-នាថ្ងៃទី១១កក្កដាឆ្នាំ១៩៩៥ ប្រធានាធិបតីអាមេរិកលោក Bill Clinton បានប្រកាស​ប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម។

-ខែកក្កដាឆ្នាំ២០០០វៀតណាមនិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគី(កិច្ចព្រមព្រៀង BTA)។

-ខែវិច្ឆិកាឆ្នាំ២០០០ប្រធានាធិបតី Bill Clinton ជាប្រធានាធិបតីអាមេរិកដើមដំបូង​អញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

-ខែវិច្ឆិកាឆ្នាំ២០០៦ប្រធានាធិបតីអាមេរិក George W Bush អញ្ចើញទៅបំពេញ​ទស្សនកិច្ចនៅវៀតណាម។

-ខែមិថុនាឆ្នាំ២០០៥នាយករដ្ឋមន្ត្រីវៀតណាមលោក Phan Van Khai អញ្ចើញទៅ​បំពេញទស្សនកិច្ចនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។

-ខែធ្នូឆ្នាំ២០០៦ព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិកអនុម័តលើបែបបទទំនាក់​ទំនងពាណិជ្ជកម្មធម្មតាដ៏និរន្ត (PNTR) សំរាប់វៀតណាម។

-ខែមិថុនាឆ្នាំ២០០៧ប្រធានរដ្ឋវៀតណាមលោក Nguyen Minh Triet អញ្ចើញទៅ​បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។

-ខែមិថុនាឆ្នាំ២០០៨នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អញ្ចើញ​ទៅបំពេញទស្សនកិច្ចនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។

-ខែកញ្ញាឆ្នាំ២០១១ប្រទេសទាំងពីរចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការ​ការពារជាតិ។

-ខែកក្កដាឆ្នាំ២០១៣ប្រធានរដ្ឋលោក Truong Tan Sang ងញ្ចើញទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវការនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី Barack Obama។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមបង្កើតទំនាក់ទំនងដៃគូលើ​គ្រប់វិស័យ។

-ខែមិថុនាឆ្នាំ២០១៤អាមេរិកនិងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការនុយគ្លេអ៊ែស៊ីវិល១២៣។

-ខែតុលាឆ្នាំ២០១៤អាមេរិកបានលុបចោលមួយផ្នែកបទហ៊ុំព័ទអាវុធសំរាប់​វៀតណាម។

-ឆ្នាំ២០១៥ប្រទេសទាំងពីរបានរំលឹកខួបលើកទី២០ប្រក្រតីភាពទំនាក់ទំនង-ខែកក្កដាឆ្នាំ២០១៥អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ