ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-វៀតណាមនៅមានសក្ដានុពលជាច្រើន

ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-វៀតណាមនៅមានសក្ដានុពលជាច្រើន - ảnh 1
កេរ្តិ័ដំណែលអង្គរវត្តជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញរបស់កម្ពុជាចំពោះជនវៀតណាមភាគច្រើន

(VOVworld) - កាសែត​ “ព័ត៌មាននគរវត្ត” របស់កម្ពុជាក្នុងច្បាប់ចេញនាថ្ងៃទី១៤
មិថុនា បានចុះផ្សាយនៅលើទំព័រទី១នូវអត្ថបទសរសេរដោយចាត់ទុកថា ទំនាក់
ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងវៀតណាមនៅមានសក្ដានុពលនិងឱកាសអភិវឌ្ឍន៍
ជាច្រើនទៀត។អត្ថបទនេះចាត់ទុកថា តួរលេខដែលគួរឲ្យចាប់អារម្មណ៍អំពីវិស័យ
ពាណិជ្ជកម្មនិងការវិនិយោគបានសរឲ្យឃើញនូវភាពជិតស្និទ្ធនៃទំនាក់ទំនងទ្វេភាគី
ក្នុងនាមជាប្រទេសជិតខាង។ក្រៅពីនោះ ក្រុមអ្នកឯកទេសវិភាគនាពេលកន្លងមក
បានយល់ស្របគ្នាថា សក្ដានុពលនិង ឱកាសជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសេដ្ឋ
កិច្ចរវាងកម្ពុជានិងវៀតណាមនៅមានទំហ៊ុំធំជាងនេះទៅទៀត។ជាមួយនឹងភាព
ងាយស្រួលដោយប្រទេសទាំងពីរមានខ្សែព្រំដែនរួមប្រវែងជាង១ពាន់គីឡូម៉ែត្រ
និងមានចំណុចស្រដៀងគ្នាក្នុងទំនៀមទំលាប់វប្បធម៌ សង្គម វៀតណាមនិងកម្ពុជា
កំពុងតែឆ្ពោះទៅកាន់គោលដៅនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី គិតជាទឹកប្រាក់
កើនឡើងដល់ជាង៥ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំនាពេលខាងមុខ។ក្រៅពី
នោះ វៀតណាមគឺជាប្រទេសនាំមុខពីចំនួនភ្ញៀវទេសចរចូលកាន់កម្ពុជាក្នុងរយៈ
ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទុយទៅវិញ វៀតណាមក៏ជាទី តាំងឈានមុខសំរាប់
ភ្ញៀវទេសចរកម្ពុជាមកកម្សាន្ត។
អត្ថបទនេះបានថ្លែងសន្និដ្ឋានថា ទន្ទឹមនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអះអាងនូវការបង្កើនទំនាក់
ទំនងដ៏ល្អប្រសើរ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យនិងយូរ
អង្វែងរវាងកម្ពុជា-វៀតណាម រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពសហប្រតិ
បត្តិការក្នុងតំបន់និងលើពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ