ទំនាក់ទំនងសាមគ្គី-មិត្តភាពវៀតណាម-ឡាវកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) -ទំនាក់ទំនងសាមគ្គី-មិត្តភាពវៀតណាម-ឡាវកាន់តែបានពង្រឹងនិងពង្រីកពី មួយថ្ងៃទៅមួយថ្ងៃ។ 
ទំនាក់ទំនងសាមគ្គី-មិត្តភាពវៀតណាម-ឡាវកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ  Hữu Quyết - TTXVN) 

នេះជាការវាយតម្លៃរបស់អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ នៅក្នុង សិក្ខាសាលា រំលឹក ខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម -ឡាវថ្ងៃទី៥កញ្ញា និង រយៈពេល៤០ឆ្នាំនៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្ត ភាពនិងសហប្រតិបត្តិការ វៀតណាម-ឡាវ ថ្ងៃទី១៨កក្កដា ដែលបានប្រព្រឹត្តទៅ នៅខេត្ត Son La នាថ្ងៃទី១០ មិថុនា។ នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញនិងអ្នក ស្រាវជ្រាវ៦០នាក់បានប្រមូលផ្តុំបំភ្លឺច្បាស់នូវទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Lich (វិទ្យាស្ថានការទូត) បានចាត់ ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែផ្អែកលើសន្ធិសញ្ញាមិត្តភាព មួយចំនួនប៉ុណ្ណោះទេ ថែមទាំងបង្ហាញតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ ជាន់ថ្នាក់ជាប្រចាំទៀតផង។ ទន្ទឹមនឹងលទ្ធផលវិជ្ជ មានទទួលបាននោះ អ្នកស្រាវជ្រាវនិងអ្នកប្រាជ្ញច្រើនរួបក៏បានចាត់ទុកថា នាប៉ុន្មានឆ្នាំបន្ត ភាគីទាំងពីរគប្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេស រៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពរំលឹកខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៤០ឆ្នាំនៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវក្នុងឆ្នាំ២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ