ទំនាក់ទំនងអាមេរិក - ទួរគីកាន់តែមានភាពតានតឹង

(VOVWORLD) -លោក Erdogan ក៏បានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់រូបីយវត្ថុអឺរ៉ូ ក្នុងការជួញដូរជាមួយប្រទេសអឺរ៉ុបនានា។

នាថ្ងៃទី ១១ សីហា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានឲ្យដឹងថា លោកមានផែនការចាប់ផ្ដើមប្រើប្រាស់រូបីយវត្ថុ Lira ជំនួសឱ្យ ដុល្លារអាមេរិកវិញ ក្នុងការជួញដូរពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗនៃប្រទេសខ្លួន ក្នុងនោះមាន រុស្ស៊ី ចិន អ៊ីរ៉ង់និងអ៊ុយក្រែន។ សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ ១ ថ្ងៃ ក្រោយពីពេល ប្រធានាធិបតីអាមេរិកលោក Donald Trump អនុញ្ញាតឱ្យដំឡើងពន្ធទ្វេដងចំពោះដែកថែម និងអាលុយមីញ៉ូមដែលនាំចូលពីទួរគី ពោលគឺ 50 % ចំពោះដែកថែប និង 20 % ចំពោះ អាលុយមីញ៉ូម។ មានប្រតិកម្មចំពោះកាយវិការនេះ រូបីយវត្ថុ Lira បានធ្លាក់តម្លៃ 20% បើធៀបនឹងដុល្លារអាមេរិក។ លោក Erdogan ក៏បានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់រូបីយវត្ថុអឺរ៉ូ ក្នុងការជួញដូរជាមួយប្រទេសអឺរ៉ុបនានា។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ប្រធានសភាទួរគី Binali Yildirim បានចាត់ទុកថា ទស្សនៈអមិត្តរវាងអាមេរិកជាមួយរុស្ស៊ី និងទួរគីគឺមិនសមហេតុសមផលឡើយ។ ទំនាក់ទំនងរវាងអាមេរិក និងទួរគីមានភាពតានតឹង ក្រោយពីករណីគ្រូគង្វាល លោក Andrew Brunson ត្រូវរដ្ឋអំណាចអាន់ការ៉ាចាប់ឃុំខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ