ទិន្នន័យឌីជីថល - វេទិកាសម្រាប់អភិវឌ្ឍន៍ហិរញ្ញវត្ថុឌីជីថលប្រកបដោយនិរន្តរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងហាណូយ នាយកដ្ឋានព័ត៌មានវិទ្យានិងស្ថិតិហិរញ្ញវត្ថុសហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា-ពិព័រណ៍ហិរញ្ញវត្ថុឌីជីថលក្នុងការគ្រប់គ្រងថវិការដ្ឋ ឆ្នាំ២០២៣ (Vietnam Digital Finance ២០២៣ - VDF២០២៣) ក្រោមប្រធានបទ "ទិន្នន័យឌីជីថល-វេទិកាសម្រាប់អភិវឌ្ឍន៍ហិរញ្ញវត្ថុឌីជីថលប្រកបដោយនិរន្តរភាព។
ទិន្នន័យឌីជីថល - វេទិកាសម្រាប់អភិវឌ្ឍន៍ហិរញ្ញវត្ថុឌីជីថលប្រកបដោយនិរន្តរភាព - ảnh 1ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ រូបថត៖ thuenhanuoc.vn

សិក្ខាសាលា-ពិព័រណ៍ត្រូវបានរៀបចំឡើងដោយមានវគ្គពិភាក្សានិងការតាំងពិព័រណ៍ចំនួន៣ រួមមាន៖ ពិធីបើកនិងសម័យប្រជុំពេញអង្គ; វគ្គប្រធានបទចំនួន២ត្រូវបានរៀបចំឡើងស្របពេលជាមួយគ្នា; និងការតាំងពិព័រណ៍។ ក្នុងនោះ  សម័យប្រជុំពេញអង្គមានប្រធានបទ "ទិន្នន័យឌីជីថល - -វេទិកាសម្រាប់អភិវឌ្ឍន៍ហិរញ្ញវត្ថុឌីជីថលប្រកបដោយនិរន្តរភាព។ លោក Nguyen Duc Hien អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានមានប្រសាសន៍ថា៖ “យើងសង្ឃឹមថា សហគ្រាស អ្នកជំនាញ និងកម្មាភិបាលនឹងរួមចំណែកនិងផ្លាស់ប្តូរលទ្ធផលដែលសម្រេចបាន ហើយបានមើលឃើញបញ្ហាជំពាក់ជំពិនសម្រាប់គណៈកម្មការសេដ្ឋកិច្ចមជ្ឈិមទទួលមតិយោបល់ និងក្រសួងហិរញ្ញវត្ថុបន្ថែមទៅក្នុងរបាយការណ៍។ យើងត្រូវបំពេញរបាយការណ៍វាយតម្លៃបញ្ហាសំខាន់ៗជាច្រើន ដែលបញ្ហាសំខាន់បំផុតគឺការយកចិត្តទុកដាក់លើបញ្ហាទិន្នន័យ។ ដំណើរការចូលរួមយ៉ាងសកម្មទៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ក្នុងផ្នែកនិងវិស័យដែលមានប្រសិទ្ធភាពបំផុត រួមទាំងហិរញ្ញវត្ថុផងដែរ”។

សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់ភ្នាក់ងារគ្រប់គ្រង អ្នកស្រាវជ្រាវ និងសហគមធុរកិច្ច ពិភាក្សាអំពីតម្រូវការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិការដ្ឋ។ តាមនោះ ផ្តល់យោបល់ ស្នើគំរូនិងបច្ចេកវិជ្ជាដែលមានប្រសិទ្ធភាពដល់ក្រសួងហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ