ទិន្នន័យនៃប្រអប់ខ្មៅយន្តហោះ MH17 បានបញ្ជូនទៅកាន់ភាគីហូឡង់

ទិន្នន័យនៃប្រអប់ខ្មៅយន្តហោះ MH17 បានបញ្ជូនទៅកាន់ភាគីហូឡង់ - ảnh 1
ទិន្នន័យនៃប្រអប់ខ្មៅយន្តហោះ MH17 បានបញ្ជូនទៅកាន់ភាគីហូឡង់ (nguoiduatin.vn)

        Vovworld-នាថ្ងៃទី២៩កក្កដា អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស៍បានឲ្យដឹងថា​ទិន្នន័យនៃប្រអប់ខ្មៅយន្តហោះមានស្លាក់លេខ MH17 របស់ក្រុមហ៊ុន​អាកាសចរណ៍
Malaysia Airlines ដែលធ្លាក់នៅភាគខាងកើតអ៊ុយក្រែនបាន​បញ្ជូនទៅកាន់ភាគី
ហូឡង់។​ តាមគំរោងលទ្ធផលនឹងបានប្រកាសនាសប្ដាហ៍ខាងមុខ។

        នាថ្ងៃដដែល​រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និង​សមភាគី​អាមេរិក
លោក John Kerry បានចរចារតាមទូរស័ព្ទហើយឯកភាពបញ្ចប់ការជំលោះ​នៅ​ដំបន់​ជិតកន្លែងកើតហេតុ-កន្លែងដែលយន្តហោះ MH17 ធ្លាក់នៅភាគខាងកើតអ៊ុយក្រែន។

        តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីថា រដ្ឋមន្ត្រីការបរទេស​ទាំង​ពីររូបសុទ្ធតែឯកភាពអំពីការចាំបាច់អនុវត្តដោយម៉ត់ចត់សេចក្តីសំរេចចិត្ត​លេខ
២១៦៦របស់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិសំណូមពរ​ដំណើរការ
ស៊ើបអង្កេតអន្តរជាតិនិងឯករាជ្យ(អំពីករណីយន្តហោះ MH17)ក៏ដូចជា​បញ្ចប់
ជំលោះនៅដំបន់យន្តហោះធ្លាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ