ទុនវិនិយោគបរទេសចូលមកវៀតណាមបង្កើនទំហំដើមទុន

(VOVWORLD) - នៅឆ្នាំ ២០២១ ជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់យ៉ាងខ្លាំងដល់លំហូរវិនិយោគបរទេស ខណៈពេលដែលអ្នកវិនិយោគមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការស្វែងរកគោលដៅវិនិយោគរបស់ខ្លួន។ 
ទុនវិនិយោគបរទេសចូលមកវៀតណាមបង្កើនទំហំដើមទុន - ảnh 1រូបថត៖ baochinhphu.vn

ទោះជាយ៉ាងណាក៏ដោយ ការធ្វើស្ថិតិបង្ហាញថា នៅទូទាំងប្រទេស គម្រោង FDI ដែលទើបទទួលបានអាជ្ញាប័ណ្ណថ្មី បានថយចុះជាង ៣១% ក្នុងចំនួនគម្រោងបើធៀបនឹងឆ្នាំ ២០២០ ប៉ុន្តែដើមទុនចុះបញ្ជីនៃគម្រោងថ្មីបានកើនឡើងជាង ៤%។ ប្រការនេះបង្ហាញថា គម្រោងខ្នាតធំមានគុណភាពកំពុងជំនួសគម្រោងតូចៗ ជាបណ្តើរៗ។

ក្នុងឆ្នាំ ២០២១នេះ វៀតណាមនឹងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួនជាង ៣១,១ ពាន់លានដុល្លារអាមេរិក រួមទាំងដើមទុនដែលបានចុះបញ្ជីថ្មី ដើមទុនចុះបញ្ជីដែលបាន កែសម្រួល ហើយតម្លៃនៃការរួមចំណែកមូលធននិងការទិញភាគហ៊ុនរបស់វិនិយោគិនបរទេស កើនឡើង ៩.២% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា៖ “នៅក្នុងរចនាសម្ព័ន្ធដើមទុនវិនិយោគ គម្រោងក្នុងវិស័យផលិតកម្មនិងកែច្នៃ ឧស្សាហកម្មអគ្គិសនី និងអេឡិច ត្រូនិកកំពុងកើនឡើង ដែលស្រូបយកជិត ៦០%។ ជាពិសេសនៅឆ្នាំ ២០២១ លេចឡើងគម្រោងវិនិយោគជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផលិត semiconductor ដែលធ្វើឱ្យលំហូរនៃការវិនិយោគបរទេសចូលមកវៀតណាមកាន់តែមានគុណភាពល្អប្រសើរ”។

យោងតាមអ្នកជំនាញ ជំងឺកូវីដ-១៩ កំពុងជួយសម្រួលលំហូរវិនិយោគចូលវៀតណាមឡើងវិញ។ វិនិយោគិនជ្រើសរើសគោលដៅដែលមិនត្រឹមតែជាបរិយាកាសធុរកិច្ចដ៏ទាក់ទាញ តម្លៃទាប កម្លាំងពលកម្មទាប… ប៉ុណ្ណោះទេ ប៉ុន្តែក៏មានលទ្ធភាពស្រូបយកបច្ចេកវិទ្យានិងតម្លៃបន្ថែមក្នុងសង្វាក់ផ្គត់ផ្គង់ផងដែរ។

ទាក់ទិននឹងការវិនិយោគនៅវៀតណាមក្នុងឆ្នាំថ្មីនេះ យោងតាមសភាពាណិជ្ជកម្មអាមេរិកនៅ វៀតណាម សហគ្រាសបរទេសជិត ៨០% បានវាយតម្លៃយ៉ាងសកម្មឬរឹតតែសកម្មអំពីទស្សនវិស័យរយៈពេលមធ្យមនិងរយៈពេលវែងនៅពេលវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនេះ ធនាគារ Standard Chartered បានឲ្យដឹងថា ក្រុមហ៊ុនអន្តរជាតិជាង ៤០ ដែលត្រូវបានស្ទង់មតិកំពុងរុករកសកម្មភាពផលិតកម្មនៅក្នុងប្រទេសវៀតណាម ឬគ្រោងនឹងបង្កើតទីស្នាក់ការកណ្តាលរបស់ពួកគេនៅទីនេះក្នុងប៉ុន្មានឆ្នាំខាងមុខ បានបញ្ជាក់ពីការប្រែប្រួលក្នុងរយៈពេលខ្លី ហើយការរីករាលដាលនឹងមិនប៉ះពាល់ដល់ភាពជឿជាក់របស់វិនិយោគិនបរទេសនៅវៀតណាមរយៈពេលវែងនោះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ