ទីផ្សារមូលបត្រនៃទ្វីបអាស៊ីធ្លាក់ចុះយ៉ាងខ្លាំង

(VOVWORLD) - នាថ្ងៃទី២៥ ខែតុលា បន្តសន្ទុះធ្លាក់ចុះនៅវិថី Wall នៃប្រទេសអាមេរិក ទីផ្សារមូលបត្រនៃប្រទេសអាស៊ីជាច្រើនក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរ។ 
សន្ទស្សន៍ MSCI អាស៊ី-ប៉ាស៊ីហ្វិកបានធ្លាក់ចុះ២,២%។ នៅប្រទេសជប៉ុន សន្ទស្សន៍ Nikkei ២២៥ ធ្លាក់ចុះ៣,៥% ហើយ Topix ធ្លាក់ចុះ២,៩%។ នៅទីផ្សារកូរ៉េខាងត្បូង សន្ទស្សន៍ Kospi បាត់បង់៣% ខណៈដែលសន្ទស្សន៍ Shanghai Composite នៅទីផ្សារចិនបាត់បង់២,១៥%។ ទីផ្សារមូលបត្រនៅប្រទេសអាស៊ីផ្សេងៗទៀត ដូចជា នូវែលហ្សេឡង់ អូស្ត្រាលី ម៉ាឡេស៊ីនិងសឹង្ហបុរី ក៏ទទួលរងការធ្លាក់ចុះ ដូចគ្នាដែរ។ មូលហេតុស្នូលនៃការធ្លាក់ចុះនៃទីផ្សារមូលបត្រអាស៊ី ត្រូវបាន ចាត់ទុកថា បានចាប់ប្រភពពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដែលជា មហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ