ទីផ្សារមូលប័ត្រវៀតណាមត្រូវអភិវឌ្ឍន៍និងសមាហរណកម្មស៊ីជម្រៅជាងទៀតជាមួយទីផ្សារអន្តរជាតិ
![ទីផ្សារមូលប័ត្រវៀតណាមត្រូវអភិវឌ្ឍន៍និងសមាហរណកម្មស៊ីជម្រៅជាងទៀតជាមួយទីផ្សារអន្តរជាតិ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_02_24/danh_cong_1_ocox.jpg) |
ទីផ្សារហ៊ុនវៀតណាមត្រូវអភិវឌ្ឍន៍និងសមាហរណកម្មស៊ីជម្រៅជាងទៀតជាមួយទីផ្សារអន្តរជាតិ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៤កុម្ភៈ (ពោលគឺថ្ងៃទី៦ខែទី១តាមច័ន្ទកតិ) នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានវាយឃ្មោះចាប់ផ្ដើមពេលធ្វើពាណិជ្ជកម្ម
មូលប័ត្រនាដើមនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥នៅមន្ទីពាណិជ្ជកម្មហ៊ុនទីក្រុង
ហាណូយ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានបំណងទីផ្សារ
មូលប័ត្រអភិវឌ្ឍន៍រឹងមាំប្រសិទ្ធភាពជាងទៀតរួមចំណែកជាក់ស្ដែងក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរួមនៃប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
បញ្ជាអនុវត្តល្អគំរោងការរៀបចំរចនាសម្ព័ន្ធទីផ្សារហ៊ុនឡើងវិញដើម្បីទីផ្សារអភិវឌ្ឍន៍
យ៉ាងខ្ពស់ជាងពេញលេញជាងនិងសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅជាងជាមួយ
ទីផ្សារអន្តរជាតិ។
នាថ្ងៃដដែល មន្ទីពាណិជ្ជកម្មមូលប័ត្រទីក្រុងហូជីមិញក៏បានចាប់ផ្ដើមពេល
ពាណិជ្ជកម្មនាដើមនិទាឃៈរដូវផងដែរ៕