ទីភ្នាក់ងារចារកម្មនៃអាល្លឺម៉ង់ផ្តល់ព័ត៌មានសម្ងាត់សំរាប់ស្ថាប័នសន្តិសុខជាតិអាមេរិក

ទីភ្នាក់ងារចារកម្មនៃអាល្លឺម៉ង់ផ្តល់ព័ត៌មានសម្ងាត់សំរាប់ស្ថាប័នសន្តិសុខជាតិអាមេរិក - ảnh 1
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោកស្រី Sabine Leutheusser Schnarrenberger
 (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ៥ សីហា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោកស្រី Sabine
Leutheusser Schnarrenberger បានស្នើឲ្យទីភ្នាក់ងារចារកម្មបរទេស (BND) នៃប្រទេស
នេះពន្យល់ដ៏ត្រឹមត្រូវ បន្ទាប់ពី BND បានទទួលស្គាល់ថា៖ គេបានផ្តល់ ព័ត៌មាន
សំរាប់ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA)។ ឆ្លើយសម្ភាសហ៍នៃការសែត “អ្នកជូន
ដំណឹង Munich” នាថ្ងៃទី ៥ សីហា រដ្ឋមន្ត្រី Schnarrenberger បានចាត់ទុកថា៖ ប្រសិនបើ រឿងហេតុពោលខាងលើគឺភាពពិត នោះគឺ ប្រទេសអាល្លឺម៉ង់ត្រូវមានវិធានការជា
បន្ទាន់។ មុននោះ BND ក៏បានទទួលស្គាល់ថា៖ នាខែ ធ្នូ ឆ្នាំ ២០១២ ស្ថាប័ននេះបាន
ផ្តល់ព័ត៌មានសម្ងាត់ចំនួន ៥ រយច្បាប់របស់ទីភ្នាក់ងារចារកម្មអាល្លឺម៉ងសំរាប់ NSA។
ប៉ុន្តែ អ្នកនាំពាក្យនៃ BND បានចាត់ទុកថា៖ នេះគ្រាន់តែជាសកម្មភាពចែករំលែក
ព័ត៌មានរវាងទីភ្នាក់ងារចារកម្មនៃប្រទេសទាំង ២ ដែលសមស្របនឹងច្បាប់អាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ