ទីភ្នាក់ងារសារព័ត៌មាន AP លើកសរសើរគ្រូបង្វឹក Park Hang-seo ជា “Gud Hiddink នៃទ្វីបអាស៊ី”

(VOVWORLD) - លោក Park Hang-seo ធ្លាប់ជា សមាជិកក្នុងគណៈបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នៅពេលក្រុម នេះក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់លោក Gud Hiddink បាន ឈានទៅវង់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ World Cup ២០០២។
ទីភ្នាក់ងារសារព័ត៌មាន AP លើកសរសើរគ្រូបង្វឹក Park Hang-seo ជា “Gud Hiddink នៃទ្វីបអាស៊ី” - ảnh 1 គ្រូបង្វឹកក្រុម U23 វៀតណាមលោក Park Hang-seo (រូបថត៖ TTXVN)


ការប្រកួតគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមនៅពានរង្វាន់ U23 ជើងឯកទ្វីបអាស៊ី ២០១៨ បានធ្វើឲ្យ ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក លើកសរសើរគ្រូបង្វឹកលោក Park Hang-seo ជា “Gud Hiddink នៃទ្វីបអាស៊ី”។ លោក Park Hang-seo ធ្លាប់ជា សមាជិកក្នុងគណៈបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នៅពេលក្រុម នេះក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់លោក Gud Hiddink បាន ឈានទៅវង់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ World Cup ២០០២។ ហើយនាបច្ចុប្បន្ន លោក Park Hang-seo បានដឹកនាំក្រុម U23 វៀតណាមឈានទៅវង់ពាក់ កណ្ដាលផ្ដាច់ព្រ័ត្រពាន់រង្វាន់ U23 ជើងឯកទ្វីបអាស៊ីដែរ។ AP សង្កត់ធ្ងន់ថា លោក Park កំពុងមានឱកាសបង្កើតឡើងរឿងនិទាន សំរាប់ខ្លួនឯង នៅពេលបញ្ជូនបានជំនឿចិត្តនិងវិន័យចូលក្នុងក្រុមបាល់ទាត់មួយ ដែលមានទេពកោសល្យជាច្រើនដូចវៀតណាម។

រឿងនិទាននេះ នឹងមិនទាន់ បញ្ឈប់នៅឡើយ ប្រសិនបើ U23 វៀតណាម បន្តឈ្នះគូប្រជែងខ្លាំងមួយទៀតគឺ U23 តាកា ក្នុងវង់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២៣ មករា។ តាម AP ថា ជំនឿជាក់លើជ័យជំនះរបស់ U23 វៀតណាម កំពុងកើន ឡើងខ្ពស់ក្រោយពីជ័យជំនះលើអ៊ីរ៉ាក់និងអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ