ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ១៨ បានចេញសេចក្តីថ្លែងការណ៍រួម​ដាស់តឿន​បទឈប់បាញ់នៅតំបន់ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ៥ ខែវិច្ឆិកា មេដឹកនាំនៃទីភ្នាក់ងារសំខាន់ៗទាំងអស់នៃអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីសម្តែងការព្រួយបារម្ភចំពោះបរិមាណជនស៊ីវិលដែលបានស្លាប់នៅតំបន់ហ្គាហ្សា ព្រមទាំងអំពាវនាវឱ្យមាន "បទឈប់បាញ់មនុស្សធម៌ភ្លាមមួយរំពិក" រវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស។
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ១៨ បានចេញសេចក្តីថ្លែងការណ៍រួម​ដាស់តឿន​បទឈប់បាញ់នៅតំបន់ហ្គាហ្សា - ảnh 1កងកម្លាំងអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារលើគោកនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិបានលើកច្បាស់ថា៖ ក្នុងរយៈពេលជិតមួយខែកន្លងទៅ ពិភពលោកបានតាមដានស្ថានភាពដែលកំពុងកើតមានឡើងនៅអ៊ីស្រាអែលនិងតំបន់ដែនដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់ ដោយមានការភ្ញាក់ផ្អើលអំពីចំនួនអ្នកស្លាប់និងស្ថានភាពបែកបាក់គ្នាកាន់តែកើនឡើង”។ ប្រជាជននៅតំបន់ហ្គាហ្សាទាំងមូល កំពុងត្រូវបានហ៊ុំព័ទ្ធ និងរងការវាយប្រហារ ដោយមិនអាចទទួលបានតម្រូវការចាំបាច់ដើម្បីរស់រានមានជីវិត រងការបំផ្ទុះគ្រាប់បែកនៅពេលស្នាក់នៅផ្ទះសម្បែង ទីកន្លែងជ្រកកោន មន្ទីរពេទ្យ និងកន្លែងសក្ការៈបូជា។ ប្រការនេះគឺមិនអាចព្រមទទួលយកបានឡើយ។

សេចក្តីថ្លែងការណ៍រួម ក៏បានអំពាវនាវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងជាង២៤០នាក់ ដែលកម្លាំងនេះបានចាប់ខ្លួន ហើយសំណូមពរឲ្យភាគីទាំងពីរគោរពកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិនៅពេលកើតមានជម្លោះ ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ស្បៀងអាហារ ទឹកស្អាត ឪសថនិងឥន្ធនៈបន្ថែមទៀតដល់តំបន់ហ្គាហ្សា ដើម្បីជួយដល់ពលរដ្ឋនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ