ទួរគីការពារ ផែនការទិញ ប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី

(VOVWORLD) -ការដែលទីក្រុង Ankara បានទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី គឺមិនទាក់ទិននឹង អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) កម្មវិធីយន្តហោះចម្បាំង F-35 របស់អាមេរិក ក៏ដូចជាសន្តិសុខរបស់អាមេរិកឡើយ។
ទួរគីការពារ ផែនការទិញ ប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី - ảnh 1 ប្រព័ន្ធ ការពារ មីស៊ីល S-400 របស់រុស្ស៊ី (រូបថត៖ Sputnik)

នាថ្ងៃទី ៩ ខែមិនា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានការពារការព្រមព្រៀងរបស់ទីក្រុង Ankara អំពីការទិញប្រព័ន្ធ ការពារ មីស៊ីល S-400 របស់រុស្ស៊ី ដោយសង្តក់ធ្ងន់ថា ផែនការនេះមិនទាក់ទិននឹងសន្តិសុខរបស់អាមេរិកឡើយ។ លោក Tayyip Erdogan បានថ្លែងដូច្នេះ ១ ថ្ងៃ ក្រោយពីទីក្រុងវ៉ាស៊ីនតោនបានព្រមាន ទីក្រុង Ankara អំពីផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើទួរគីប្រកាន់ខ្ជាប់នូវផែនការនេះយ៉ាងប្ដូរផ្ដាច់។

ថ្នាក់ដឹកនាំទួរគីរូបនេះបានអះអាងថា ការដែលទីក្រុងAnkara បានទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី គឺមិនទាក់ទិននឹង អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) កម្មវិធីយន្តហោះចម្បាំង F-35 របស់អាមេរិក ក៏ដូចជាសន្តិសុខរបស់អាមេរិកឡើយ។ តាមលោកថា"បញ្ហាមិនមែនជាប្រព័ន្ធ S-400 ទេ" ពោលគឺអំពីការដែល "ទួរគីអនុវត្តន៍រាល់ទង្វើតាមឆន្ទៈរបស់ខ្លួន" ជាពិសេសគឺនៅស៊ីរី។ ចំណែកឯអាមេរិកជឿជាក់ថាកិច្ចសន្យាលក់ដូរប្រព័ន្ធ S-400 នេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រុស្ស៊ីសំដៅវាយទម្លុះ សម្ព័ន្ធភាពណាតូនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ