ទួរគីត្រៀមខ្លួនជាស្រេចសម្របសម្រួលភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែនទាក់ទងនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

(VOVWORLD) - មេដឹកនាំទាំងពីររូបបានព្រមព្រៀងគ្នាពិភាក្សាអំពីបញ្ហាទាំងនេះយ៉ាងលម្អិតនៅពេល ជួបគ្នានៅ Samarkand (Uzbekistan) នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកញ្ញា។
ទួរគីត្រៀមខ្លួនជាស្រេចសម្របសម្រួលភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែនទាក់ទងនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (រូបថត៖ VNA)

ខុទ្ធកាល័យរបស់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅថ្ងៃទី ៣ ខែកញ្ញាបានឲ្យដឹងថាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ ប្រធានាធិបតីលោក Recep Tayyip Erdogan បានស្នើទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាទីក្រុងអង់ការ៉ាអាចដើរតួនាតីជាអ្នកសម្របសម្រួលដើម្បីដោះស្រាយភាពតានតឹងនាពេលបច្ចុប្បន្ននេះទាក់ទងនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន។ ជាមួយគ្នានេះ លោកបានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តសាងសង់រោងចក្រនុយក្លេអ៊ែរ Akkuyu នៅប្រទេសទួរគីតាមការគ្រោងទុក។ មេដឹកនាំទាំងពីររូបបានព្រមព្រៀងគ្នាពិភាក្សាអំពីបញ្ហាទាំងនេះយ៉ាងលម្អិតនៅពេល ជួបគ្នានៅ Samarkand (Uzbekistan) នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកញ្ញា។

កាលពីខែកក្កដាកន្លងទៅ រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែក ស្តីពីការបន្តការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារអន្តរជាតិតាមរយៈសមុទ្រខ្មៅ ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសទួរគី និងអង្គការសហប្រជាជាតិ។ គិតត្រឹមថ្ងៃទី ៣១ ខែសីហា គ្រាប់ធញ្ញជាតិនិងគ្រឿងឧបភោគបរិភោគផ្សេងទៀតប្រមាណ ១,៥៥ លានតោន ត្រូវបាននាំចេញពីអ៊ុយក្រែនតាមកិច្ចព្រមព្រៀង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ