ទួរគីបន្តផែនការបញ្ជាទិញប្រព័ន្ធ S-400 របស់ប្រទេសរុស្ស៊ី
(VOVWORLD) - នាបច្ចុប្បន្ននេះ ទីក្រុងអង់ការ៉ាកំពុងពិចារណាលើការបញ្ជាទិញយន្តហោះចម្បាំងរុស្ស៊ី Su-35 និង Su-57 របស់រុស្ស៊ី ជំនួសឱ្យយន្តហោះ F-35 របស់អាមេរិក។
រព័ន្ធមីស៊ីល S-400 |
ទួរគីនឹងមិនធ្វើសម្បទានក្នុងអំឡុងពេលនៃការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីឡើយ បើទោះបីជាមានការគំរាមកំហែងពីសហរដ្ឋអាមេរិកអំពីការដាក់ទណ្ឌកម្មក៏ដោយ។ នេះគឺជាការអះអាង ដែលត្រូវបាន លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីលោក Tayyip Erdogan នាំចេញក្នុង បទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TRT Haber កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា។ យោងតាមលោក Ibrahim Kalin ថា នៅពេលដែលទំនាក់ទំនងរវាងទួរគី និងរុស្ស៊ីកំពុងត្រូវបានបង្កើននោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងធ្វើទស្សនកិច្ចនៅទួរគីនា សប្តាហ៍ដំបូងនៃឆ្នាំ ២០២០ ។
នាបច្ចុប្បន្ននេះ ទីក្រុងអង់ការ៉ាកំពុងពិចារណាលើការបញ្ជាទិញយន្តហោះចម្បាំងរុស្ស៊ី Su-35 និង Su-57 របស់រុស្ស៊ី ជំនួសឱ្យយន្តហោះ F-35 របស់អាមេរិក៕