ទួរគីប្រកាសថានឹងបន្តយុទ្ធនាការនៅស៊ីរីដោយមិនអើពើដល់ការវាយប្រហារនៅក្រុង Istanbul

ទួរគីប្រកាសថានឹងបន្តយុទ្ធនាការនៅស៊ីរីដោយមិនអើពើដល់ការវាយប្រហារនៅក្រុង Istanbul - ảnh 1
ឧបនាយករដ្ឋមន្រ្តីទួរគីលោក Numan Kurtulmus នៅក្នុងសន្និសីទកាសែតនៅទីក្រុងអង់ការ៉ា
នាថ្ងៃទី២ មករា (រូបថត៖AA)

(VOVworld) - ឧបនាយករដ្ឋមន្រ្តីទួរគីលោក Numan Kurtulmus នាថ្ងៃទី២ មករា
ប្រកាសថា ប្រទេសនេះនឹងបន្តយុទ្ធនាការយោធានៅស៊ីរីដោយមិនអើពើដល់ការ
វាយប្រហារនៅក្លឹបរាត្រី Reina នៅទីក្រុង Istanbul ដែលបណ្ដាលឲ្យមនុស្សចំនួន៣៩
នាក់ស្លាប់នោះ។
មុននោះ អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស បានទទួលស្គាល់ថា សមាជិកនៃ
 អង្គការនេះជាមេគំនិតនៃការបាញ់រះនៅក្លឹបរាត្រី Reina ដូចពោលខាងលើ ព្រមទាំង
 ប្រកាសថា នេះជាការតបតវិញនូវការធ្វើអន្តរាគមន៍របស់ទួរគីនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ