ទួរគីប្រកាសម្ចាស់ការចំពោះស្ថានភាពនៅអ៊ីរ៉ាក់និងស៊ីរី

(VOVWORLD) -ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រកាសថា នឹងមិនទុកឲ្យស្ថានភាពនៅអ៊ីរ៉ាក់ និងស៊ីរីគំរាមកំហែងដល់ប្រទេសនេះឡើយ។
ទួរគីប្រកាសម្ចាស់ការចំពោះស្ថានភាពនៅអ៊ីរ៉ាក់និងស៊ីរី - ảnh 1ទួរគីប្រកាសម្ចាស់ការចំពោះស្ថានភាពនៅអ៊ីរ៉ាក់និងស៊ីរី 

ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រកាសថា នឹងមិនទុកឲ្យស្ថានភាពនៅអ៊ីរ៉ាក់ និងស៊ីរីគំរាមកំហែងដល់ប្រទេសនេះឡើយ។ នាថ្ងៃទី ៨ តុលា ថ្លែងមតិនៅក្នុងសម័យប្រជុំគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) នៅខេត្ត Afyonkarahisar នោះ ប្រធានាធិបតីលោក Tayyip Erdogan បានសង្កត់ធ្ងន់ទៅលើបម្រែបម្រួលនៅស៊ីរី និងអ៊ីរ៉ាក់ ដែលជះឥទ្ធិពលផ្ទាល់ដល់សន្តិសុខជាតិទួរគី។ ប្រទេសេសនេះនឹងមិនអនុញ្ញាតឲ្យខ្សែរបៀងភេរវកម្មកកើតឡើងនៅតាមបណ្តោយព្រំដែន ប្រទេសនេះ ចាប់ពីតំបន់ Afrin របស់ស៊ីរី ដល់សមុទ្រមេឌីទែរ៉ាណេនោះឡើយ។ តាមលោក Erdogan ថា ទួរគីកំពុងបោះជំហានទៅមុខក្នុងការលុបចោលនូវការគំរាមកំហែងផ្នែកសន្តិសុខ នៅទឹកដីតួគី។ តាមនោះយុទ្ធនាការខែល Euphrates គឺជាជំហានដំបូងខណៈដែលយុទ្ធនាការមួយទៀតកំពុងប្រព្រឹត្តិទៅនៅ ខេត្ត Idlib របស់ស៊ីរី។ទួរគីនឹងរួមសហការជាមួយក្រុមកងទ័ពស៊ីរីសេរី (FSA) ក្នុងខេត្ត Idlib និងរួមសហការជាមួយរុស្ស៊ីនៅខាងក្រៅខេត្តនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ