ទួរគីមានបំណងចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអាមេរិក

(VOVWORLD) - ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតី Erdogan បានបញ្ជាក់ថាទីក្រុងអង់ការ៉ាចង់ ពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងបានក្រើនរំលឹកបន្ថែមទៀតថា “ទួរគីនឹងបន្តបំពេញតួនាទីរបស់ខ្លួនស្របតាមទំនាក់ទំនងសម្ព័ន្ធមិត្តនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ"។
ទួរគីមានបំណងចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអាមេរិក - ảnh 1ប្រធានាធិបតីទួរគី លោក Tayyip Erdogan (រូបថត៖  THX/TTXVN)

ប្រធានាធិបតីទួរគី លោក Tayyip Erdogan កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានសង្កត់ធ្ងន់ថា ផលប្រយោជន៍រួមរវាងទីក្រុងអង់ការ៉ា និងទីក្រុងវ៉ាស៊ីនតោន កាន់តែឆ្ងាយពីភាពខុសគ្នារវាងប្រទេសទាំងពីរ និងបានបង្ហាញនូវបំណងចង់ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតី Erdogan បានបញ្ជាក់ថាទីក្រុងអង់ការ៉ាចង់ ពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងបានក្រើនរំលឹកបន្ថែមទៀតថា“ទួរគីនឹងបន្តបំពេញតួនាទីរបស់ខ្លួនស្របតាមទំនាក់ទំនងសម្ព័ន្ធមិត្តនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ"។
ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរនេះ មានភាពតានតឹងកាន់តែកើនឡើងដោយសារបញ្ហាជាច្រើន ដូចជាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសទួរគីដោយសារការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ S-400 របស់រុស្ស៊ី។ ទួរគីបានជឿជាក់ថាការទិញ S-400 គឺចាំបាច់ ពីព្រោះមិនអាចទិញប្រព័ន្ធការពារដែនអាកាសពីសម្ព័ន្ធមិត្តណាមួយ ក្នុងអង្គការណាតូតាមលក្ខខណ្ឌដែលគួរឱ្យពេញចិត្តនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ