ទួរគីលើកលក្ខខណ្ឌសម្រាប់ការអនុម័តពាក្យសុំចូលរួមជាសមាជិកអង្គការណាតូ របស់ស៊ុយអែត

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើជើងហោះហើរវិលត្រឡប់ពីប្រទេស Azerbaijan កាលពីម្សិលមិញ ប្រធានាធិបតីទួរគី Tayyip Erdogan បានលើកឡើងថា រដ្ឋសភារបស់ប្រទេសនេះនឹងរក្សាការសន្យារបស់ខ្លួនក្នុងការអនុម័តលើពាក្យសុំចូលរួមជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) របស់ស៊ុយអែត ប្រសិនបើរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បើកផ្លូវសម្រាប់ការលក់យន្តហោះចម្បាំង F-១៦ ទៅទីក្រុងអង់ការ៉ា។

មុននោះ នាថ្ងៃទី ១២ កក្កដា ប្រធានាធិបតី Erdogan បានប្រកាសថា លោកនឹងបញ្ជូនពាក្យសុំចូលជាសមាជិកណាតូរបស់ស៊ុយអែត ទៅកាន់រដ្ឋសភារបស់ប្រទេសនេះ ដើម្បីបោះឆ្នោតអនុម័តភ្លាមៗ នៅពេលដែលសមាជិកសភាជួបប្រជុំម្តងទៀតនៅថ្ងៃទី ១ ខែតុលាខាងមុខ។  

សូមគូសបញ្ជាក់ថា ដើម្បីក្លាយជាសមាជិកនៃអង្គការណាតូ ត្រូវការយល់ព្រមពីរដ្ឋសភានៃប្រទេសសមាជិកបច្ចុប្បន្នទាំង ៣០ នៃប្លុកយោធានេះផ្តល់សច្ចាប័ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ